ស្ដេចក៏សង់វិហារនៅលើទីខ្ពស់ៗ ហើយបានយកមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពូជលេវី តាំងឡើងឲ្យធ្វើជាសង្ឃ
ពួកចៅហ្វាយ 17:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មីកាបានតែងតាំងបុរសលេវីនោះជាសង្ឃសម្រាប់គាត់ ហើយគាត់ក៏រស់នៅក្នុងផ្ទះមីកានោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមីកាបានតែងតាំងបុរសនោះជាបូជាចារ្យ ហើយឲ្យរស់នៅក្នុងផ្ទះរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មីកាក៏ញែកចេញទុកជាសង្ឃដល់ខ្លួន ហើយគាត់នៅក្នុងផ្ទះមីកាទៅ អាល់គីតាប លោកមីកាបានតែងតាំងបុរសនោះជាបូជាចារ្យ ហើយឲ្យរស់នៅក្នុងផ្ទះរបស់ខ្លួន។ |
ស្ដេចក៏សង់វិហារនៅលើទីខ្ពស់ៗ ហើយបានយកមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពូជលេវី តាំងឡើងឲ្យធ្វើជាសង្ឃ
រួចលោកមានប្រសាសន៍ទៅកាន់កូរេ និងបក្សពួកទាំងអស់របស់គាត់ថា៖ «ព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យដឹងថាអ្នកណាដែលជារបស់ព្រះអង្គ អ្នកណាដែលបរិសុទ្ធ ហើយព្រះអង្គនឹងឲ្យអ្នកណាចូលទៅជិតព្រះអង្គ។ អ្នកណាដែលព្រះអង្គនឹងជ្រើសរើស ព្រះអង្គនឹងឲ្យអ្នកនោះចូលទៅជិតព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងវង្សានុវង្សរបស់ឪពុកអ្នក ត្រូវទទួលខុសត្រូវចំពោះកំហុសដែលទាក់ទងនឹងរោងឧបោសថ ហើយមានតែអ្នក និងកូនចៅរបស់អ្នកប៉ុណ្ណោះទទួលខុសត្រូវចំពោះកំហុសដែលទាក់ទងនឹងការងារជាសង្ឃ។
គ្រានោះ មីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាព្រះយេហូវ៉ានឹងចម្រុងចម្រើនខ្ញុំ ព្រោះខ្ញុំមានលេវីម្នាក់ធ្វើជាសង្ឃសម្រាប់ខ្ញុំហើយ»។
ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសម្រាប់ពួកគេ ឯយ៉ូណាថាន ជាកូនគើសំ គើសំជាកូនរបស់ម៉ូសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់កុលសម្ព័ន្ធដាន់តទៅ រហូតដល់ថ្ងៃដែលអ្នកស្រុកនោះត្រូវគេនិរទេស ។
គាត់ឆ្លើយថា៖ «មីកាបានប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នេះ គឺគាត់បានជួលខ្ញុំ ហើយឲ្យខ្ញុំធ្វើជាសង្ឃរបស់គាត់»។