គេបានចាត់មនុស្សមកប្រាប់ខ្ញុំតាមបែបដដែលនេះ ដល់ទៅបួនដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលទៅគេវិញ។
ពួកចៅហ្វាយ 16:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ដេលីឡាពោលទៅកាន់សាំសុនថា៖ «មើល៍ បងបានបញ្ឆោតខ្ញុំ ហើយបាននិយាយកុហកខ្ញុំ។ សូមបងប្រាប់ខ្ញុំមក ធ្វើដូចម្ដេចដើម្បីចងបងជាប់បាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងដេលីឡាក៏ពោលទៅកាន់លោកសាំសុនថា៖ «បងបានបញ្ឆោត និងភូតកុហកខ្ញុំ។ ឥឡូវនេះ សូមបងប្រាប់ខ្ញុំមកមើល៍ តើត្រូវធ្វើដូចម្ដេច ដើម្បីចងបងបាន?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដេលីឡានិយាយនឹងសាំសុនថា មើល បងបានបញ្ឆោតខ្ញុំ ដោយពោលសុទ្ធតែពាក្យភរភូតវិញ ម្តងនេះសូមប្រាប់ដល់ខ្ញុំ តើនឹងយកអ្វីមកចងបងឲ្យជាប់បាន អាល់គីតាប នាងដេលីឡាក៏ពោលទៅកាន់លោកសាំសុនថា៖ «បងបានបញ្ឆោត និងភូតកុហកខ្ញុំ។ ឥឡូវនេះ សូមបងប្រាប់ខ្ញុំមកមើល៍ តើត្រូវធ្វើដូចម្ដេច ដើម្បីចងបងបាន?»។ |
គេបានចាត់មនុស្សមកប្រាប់ខ្ញុំតាមបែបដដែលនេះ ដល់ទៅបួនដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលទៅគេវិញ។
កុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាង ដោយឥតហេតុឡើយ ក៏កុំឲ្យបញ្ឆោតដោយបបូរមាត់ឯងដែរ។
គេក៏មករកអ្នក ដូចជាបណ្ដាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខអ្នក ដូចជាប្រជារាស្ត្រយើង ក៏ស្តាប់អស់ទាំងពាក្យរបស់អ្នក តែមិនប្រព្រឹត្តតាមសោះ ដ្បិតបបូរមាត់គេសម្ដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញរកកម្រៃដល់ខ្លួនវិញ។
តែព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើបមួយខ្សឺតដូច្នេះឬ?»
គាត់តបទៅនាងថា៖ «បើគេយកពួរថ្មីដែលមិនទាន់ប្រើមកចងបង នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។
ដេលីឡាពោលទៅសាំសុនថា៖ «រហូតមកឥឡូវនេះ បងនៅតែបញ្ឆោតខ្ញុំ ហើយនិយាយកុហកខ្ញុំដដែល។ ប្រាប់ខ្ញុំមក ធ្វើដូចម្ដេចដើម្បីចងបងជាប់បាន?» គាត់ឆ្លើយថា៖ «បើអូនក្រងសក់ក្បាលបងទាំងប្រាំពីរកម្រង ជាប់ជាមួយនឹងអំបោះអន្ទង ហើយចងភ្ជាប់នឹងត្រល់តម្បាញទៅ នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។
សាំសុនឆ្លើយទៅនាងថា៖ «បើគេយកវល្លិស្រស់ប្រាំពីរ ដែលមិនទាន់ហាលស្ងួតមកចងបង នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។
នៅបន្ទប់ខាងក្នុង នាងបានឲ្យមនុស្សបង្កប់ខ្លួនចាំ។ ខណៈនោះ នាងស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ ប៉ុន្ដែ គាត់បណ្ដាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង។ ដូច្នេះ គេមិនដឹងពីអាថ៌កំបាំងនៃកម្លាំងរបស់គាត់ទេ។