លោកអ័ប្រាហាំតបថា៖ «ព្រោះទូលបង្គំនឹកគិតថា នៅទីនេះប្រហែលជាគ្មានការកោតខ្លាចព្រះទេមើលទៅ ហើយថា គេនឹងសម្លាប់ទូលបង្គំ ដោយសារតែប្រពន្ធទូលបង្គំមិនខាន។
ពួកចៅហ្វាយ 15:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គាត់ស្រេកទឹកជាខ្លាំង ហើយគាត់ក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គបានប្រទានឲ្យមានជ័យជម្នះយ៉ាងធំនេះ ដោយសារដៃរបស់អ្នកបម្រើព្រះអង្គហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលមិនកាត់ស្បែកនេះឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកព្រះអម្ចាស់ ដោយទូលថា៖ «ឱព្រះអម្ចាស់អើយ គឺព្រះអង្គហើយដែលប្រទានឲ្យទូលបង្គំមានជ័យជម្នះដ៏ធំនេះ។ តើពេលនេះ ព្រះអង្គបណ្តោយឲ្យទូលបង្គំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណៈនោះ គាត់ស្រេកទឹកជាខ្លាំង ហើយក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ទ្រង់បានប្រទានឲ្យដៃអ្នកបំរើទ្រង់មានជ័យជំនះយ៉ាងធំនេះហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកដែលមិនកាត់ស្បែកនេះវិញឬអី អាល់គីតាប រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកអុលឡោះតាអាឡា ដោយសូមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ គឺទ្រង់ហើយដែលប្រទានឲ្យខ្ញុំមានជ័យជំនះដ៏ធំនេះ។ តើពេលនេះទ្រង់បណ្តោយឲ្យខ្ញុំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។ |
លោកអ័ប្រាហាំតបថា៖ «ព្រោះទូលបង្គំនឹកគិតថា នៅទីនេះប្រហែលជាគ្មានការកោតខ្លាចព្រះទេមើលទៅ ហើយថា គេនឹងសម្លាប់ទូលបង្គំ ដោយសារតែប្រពន្ធទូលបង្គំមិនខាន។
កុំថ្លែងប្រាប់នៅក្រុងកាថ កុំប្រកាសប្រាប់តាមផ្លូវ នៅក្នុងក្រុងអាសកាឡូនឡើយ ក្រែងពួកកូនស្រីរបស់សាសន៍ភីលីស្ទីន បានរីករាយសប្បាយ ហើយក្រែងកូនស្រីរបស់ពួកមិនកាត់ស្បែកនោះ បានអរសាទរ។
បន្ទាប់មក ព្រះយេស៊ូវជ្រាបថា ការទាំងអស់បានសម្រេចហើយ តែដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់» ។
តើខ្ញុំត្រូវនិយាយអ្វីទៀត? ដ្បិតគ្មានពេលនឹងថ្លែងប្រាប់ពីរឿងលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងពួកហោរាទេ
ប៉ុន្ដែ ឪពុកម្តាយតបទៅគាត់ថា៖ «ក្នុងចំណោមស្រីក្រមុំជាសាច់ញាតិរបស់កូន ឬក្នុងចំណោមប្រជាជនរបស់យើងទាំងប៉ុន្មាន តើគ្មានស្រីក្រមុំណាម្នាក់ទេឬ បានជាកូនចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកទៅវិញ?» សាំសុនក៏ឆ្លើយទៅឪពុកថា៖ «សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ដ្បិតនាងនោះពេញចិត្តខ្ញុំណាស់»។
កាលពោលពាក្យនោះចប់ភ្លាម គាត់ក៏បោះឆ្អឹងថ្គាមនោះចេញពីដៃ ហើយគេហៅកន្លែងនោះថា «រ៉ាម៉ាត-លេហ៊ី» ។
ពេលនោះ សាំសុនអំពាវនាវរកព្រះយេហូវ៉ា ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមនឹកចាំពីទូលបង្គំ ឱព្រះអើយ សូមចម្រើនកម្លាំងទូលបង្គំតែម្តងនេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹកពួកភីលីស្ទីន ដោយព្រោះភ្នែកទាំងពីររបស់ទូលបង្គំ»។
គេឌាន និងពួកបីរយនាក់ដែលនៅជាមួយ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែគេនៅតែដេញតាមសត្រូវ។
ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា៖ «តើអ្នកដែលនឹងសម្លាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំណៀលពីអ៊ីស្រាអែល ទទួលបានអ្វីខ្លះ? ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពរបស់ព្រះដ៏មានព្រះជន្មរស់ដូច្នេះ?»
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងដូចជាសត្វមួយនោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ»។
ដាវីឌបាននឹកគិតក្នុងចិត្តថា៖ «ថ្ងៃណាមួយ ខ្ញុំនឹងស្លាប់ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាប្រសើរជាងរត់ទៅជ្រកនៅស្រុករបស់ពួកភីលីស្ទីនទេ នោះស្ដេចសូលនឹងអស់ចិត្តក្នុងការរកខ្ញុំនៅដែនស្រុកអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីព្រះហស្តរបស់ទ្រង់បាន»។