រំពេចនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ ហើយទោះជាគាត់គ្មានអ្វីកាន់នឹងដៃក៏ដោយ តែគាត់ចាប់ហែកសិង្ហនោះ ដូចគេហែកកូនពពែ។ ប៉ុន្ដែ គាត់មិនបានប្រាប់ហេតុការណ៍នោះដល់ឪពុកម្តាយទេ។
ពួកចៅហ្វាយ 14:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក សាំសុនក៏ចុះទៅនិយាយនឹងស្ត្រីនោះ ហើយនាងក៏ពេញចិត្តដល់គាត់ណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏បន្តដំណើរទៅដល់ធីមណា រួចនិយាយជាមួយស្ត្រីក្រមុំភីលីស្ទីននោះ លោកពេញចិត្តនឹងនាងណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសាំសុនចុះទៅនិយាយនឹងនាងនោះ ហើយនាងក៏ពេញចិត្តដល់គាត់ណាស់ អាល់គីតាប គាត់ក៏បន្តដំណើរទៅដល់ធីមណា រួចនិយាយជាមួយស្ត្រីក្រមុំភីលីស្ទីននោះ គាត់ពេញចិត្តនឹងនាងណាស់។ |
រំពេចនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ ហើយទោះជាគាត់គ្មានអ្វីកាន់នឹងដៃក៏ដោយ តែគាត់ចាប់ហែកសិង្ហនោះ ដូចគេហែកកូនពពែ។ ប៉ុន្ដែ គាត់មិនបានប្រាប់ហេតុការណ៍នោះដល់ឪពុកម្តាយទេ។
ក្រោយបន្តិចមក គាត់ក៏ត្រឡប់មក ដើម្បីយកនាងធ្វើជាប្រពន្ធ គាត់ក៏បែរទៅមើលខ្មោចសិង្ហនោះ ហើយឃើញមានសម្បុកឃ្មុំ ពេញដោយទឹក នៅក្នុងខ្មោចសិង្ហនោះ។