ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 14:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​បើ​អ្នក​រាល់​គ្នា​ដោះ​ប្រស្នា​នេះ​មិន​រួច នោះ​អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​អាវ​វែងសាម​សិប និង​សម្លៀក​បំពាក់​សាម​សិប​បន្លាស់​ដល់​ខ្ញុំ​វិញ»។ គេ​និយាយ​ទៅគាត់​ថា៖ «សូម​ប្រាប់​ប្រស្នា​របស់​អ្នក​មក ដើម្បី​ឲ្យ​ពួក​យើង​បាន​ឮ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ដោះ​ស្រាយ​មិន​រួច​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អាវ​ចំនួន​សាម‌សិប និង​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​ចំនួន​សាម‌សិប​បន្លាស់​មក​ឲ្យ​ខ្ញុំ»។ ពួក​គេ​ពោល​ថា៖ «ចូរ​ចោទ​ប្រស្នា​របស់​អ្នក​មក ពួក​យើង​ចាំ​ស្ដាប់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​អ្នក​រាល់​គ្នា​ដោះ​ស្រាយ​ប្រស្នា​នេះ​មិន​បាន នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ឲ្យ​អាវ​ទ្រនាប់ នឹង​សំលៀក‌បំពាក់​១​បន្លាស់​ម្នាក់​ដល់​ខ្ញុំ​វិញ គេ​ឆ្លើយ​ឡើង​ថា ដូច្នេះ​សូម​ឲ្យ​អ្នក​ចោទ​ប្រស្នា​នោះ​ដល់​យើង​រាល់​គ្នា​ចុះ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ដោះ​ស្រាយ​មិន​រួច​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អាវ​ចំនួន​សាម‌សិប និង​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​ចំនួន​សាម‌សិប​បន្លាស់​មក​ឲ្យ​ខ្ញុំ»។ ពួក​គេ​ពោល​ថា៖ «ចូរ​ចោទ​ប្រស្នា​របស់​អ្នក​មក ពួក​យើង​ចាំ​ស្តាប់។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 14:13
2 ការដាក់ឲ្យឆ្លើយតបគ្នា  

សាំសុន​និយាយ​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​សូម​ដាក់​ប្រស្នា​មួយ​ដល់​អ្នក​រាល់​គ្នា ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដោះ​ស្រាយ​ប្រស្នា​នោះ​ប្រាប់​ខ្ញុំ​បាន ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នេះ គឺ​រក​ប្រស្នា​នោះ​ឃើញ នោះ​ខ្ញុំ​នឹង​ឲ្យ​អាវ​វែង​សាម​សិប និង​សម្លៀក​បំពាក់​សាម​សិប​បន្លាស់​ដល់​អ្នក​រាល់​គ្នា


គាត់​ក៏​ពោល​ទៅ​គេ​ថា «ចេញ​ពី​អា​ហែក​ស៊ី មាន​ចេញ​ជា​ចំណី ហើយ​មាន​បង្អែម ចេញ​ពី​អា​ខ្លាំង​ពូកែ»។ គេ​ខំ​ដោះ​ប្រស្នា​នោះ​អស់​រយៈ​បី​ថ្ងៃ តែ​មិន​អាច​ដោះ​បាន​ឡើយ។