ខ្ញុំប្របាទនឹងទៅយកនំបុ័ងបន្តិចបន្តួចមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរ ដ្បិតលោកម្ចាស់បានអញ្ជើញមកជួបអ្នកបម្រើរបស់លោកហើយ»។ បុរសទាំងបីតបថា៖ «ចូរធ្វើតាមពាក្យលោកចុះ»។
ពួកចៅហ្វាយ 13:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតារបស់ព្រះយេហូវ៉ាប្រកែកថា៖ «ទោះបើអ្នកឃាត់យើង ក៏យើងមិនបរិភោគម្ហូបរបស់អ្នកដែរ។ ប៉ុន្ដែ បើអ្នកចង់ថ្វាយតង្វាយដុត នោះចូរថ្វាយដល់ព្រះយេហូវ៉ាចុះ!» (ដ្បិតម៉ាណូអាមិនដឹងថា លោកជាទេវតារបស់ព្រះយេហូវ៉ាទេ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាឆ្លើយថា៖ «ទោះបីយើងនៅ ក៏យើងមិនបរិភោគអាហារដែលអ្នករៀបចំដែរ។ ប៉ុន្តែ បើអ្នកចង់ថ្វាយតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ ចូរធ្វើចុះ!»។ លោកម៉ាណូអាពុំដឹងថាជាទេវតារបស់ព្រះអម្ចាស់ទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទេវតានៃព្រះយេហូវ៉ាប្រកែកថា ទោះបើឯងឃាត់អញ ក៏អញមិនបរិភោគម្ហូបរបស់ឯងដែរ បើឯងចង់ថ្វាយដង្វាយដុត នោះត្រូវតែថ្វាយដល់ព្រះយេហូវ៉ាវិញ ឯម៉ាណូអា គាត់មិនដឹងជាទេវតានៃព្រះយេហូវ៉ាទេ អាល់គីតាប ម៉ាឡាអ៊ីកាត់ឆ្លើយថា៖ «ទោះបីយើងនៅ ក៏យើងមិនបរិភោគអាហារដែលអ្នករៀបចំដែរ។ ប៉ុន្តែ បើអ្នកចង់ធ្វើគូរបានដុតជូនអុលឡោះតាអាឡា ចូរធ្វើចុះ!»។ លោកម៉ាណូអាពុំដឹងថា ជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាទេ |
ខ្ញុំប្របាទនឹងទៅយកនំបុ័ងបន្តិចបន្តួចមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរ ដ្បិតលោកម្ចាស់បានអញ្ជើញមកជួបអ្នកបម្រើរបស់លោកហើយ»។ បុរសទាំងបីតបថា៖ «ចូរធ្វើតាមពាក្យលោកចុះ»។
តាំងពីនោះមក ទេវតារបស់ព្រះយេហូវ៉ាមិនបានលេចមកឲ្យម៉ាណូអា ឬប្រពន្ធគាត់ឃើញទៀតឡើយ ដូច្នេះ ម៉ាណូអាក៏ដឹងថា ជាទេវតារបស់ព្រះយេហូវ៉ា។
ប៉ុន្ដែ ប្រពន្ធគាត់ឆ្លើយថា៖ «ប្រសិនបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងសម្លាប់យើង នោះព្រះអង្គមិនបានទទួលតង្វាយដុត និងតង្វាយម្សៅពីដៃយើងទេ ក៏មិនបានឲ្យយើងឃើញការទាំងអស់នេះ ឬប្រាប់សេចក្ដីយ៉ាងនេះ ឲ្យយើងដឹងដូច្នេះដែរ»។
ទេវតារបស់ព្រះពោលមកកាន់លោកថា៖ «ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើទៅ»។ លោកក៏ធ្វើតាមដូច្នោះ។
រួចសង់អាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅលើកំពូលភ្នំនោះ ដោយរៀបថ្មឲ្យបានត្រឹមត្រូវ។ បន្ទាប់មក ត្រូវយកគោទីពីរថ្វាយជាតង្វាយដុត ដោយយកបង្គោលសក្ការៈ ដែលអ្នកបានកាប់នោះ មកធ្វើជាឧសសម្រាប់ដុត»។