បន្ទាប់មក ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្ដាប់ដៃរបស់គេ ហើយគេប្រហារពួកសាសន៍នោះអស់មួយម៉ឺននាក់ នៅក្រុងបេសេក។
ពួកចៅហ្វាយ 11:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យែបថាក៏ឆ្លងចូលទៅរកពួកអាំម៉ូន ហើយច្បាំងនឹងគេ ព្រះយេហូវ៉ាក៏ប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យែបថាក៏ទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃរបស់លោក អាល់គីតាប លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយអុលឡោះតាអាឡាបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់គាត់។ |
បន្ទាប់មក ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្ដាប់ដៃរបស់គេ ហើយគេប្រហារពួកសាសន៍នោះអស់មួយម៉ឺននាក់ នៅក្រុងបេសេក។
នោះអ្វីក៏ដោយដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ នៅពេលទូលបង្គំត្រឡប់ពីពួកអាំម៉ូនមកវិញដោយសុខសាន្ត នោះនឹងបានជារបស់ព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាតង្វាយដុត»។
លោកវាយកម្ទេចគេយ៉ាងសម្បើម ចាប់តាំងពីក្រុងអារ៉ូអ៊ើរ មកដល់ក្រុងមីនីត ទាំងអស់បានម្ភៃក្រុង ហើយរហូតដល់ក្រុងអេបិល-កេរ៉ាមីមថែមទៀត។ ដូច្នេះ ពួកអាំម៉ូនក៏ត្រូវក្រាបចុះ នៅមុខប្រជាជនអ៊ីស្រាអែល។
គ្រានោះ ព្រះយេហូវ៉ាតាំងឲ្យមានពួកចៅហ្វាយឡើង ដើម្បីសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃអស់អ្នកដែលបានប្លន់គេ។
កាលណាព្រះយេហូវ៉ាបានតាំងឲ្យមានពួកចៅហ្វាយដល់គេ ព្រះយេហូវ៉ាគង់ជាមួយចៅហ្វាយនោះ ហើយព្រះអង្គសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅអស់មួយជីវិតរបស់ចៅហ្វាយនោះ ដ្បិតព្រះយេហូវ៉ាអាណិតអាសូរនៅពេលគេស្រែកថ្ងូរ ព្រោះតែអស់អ្នកដែលសង្កត់សង្កិន ហើយធ្វើបាបពួកគេ។
ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាសណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកអ៊ីស្រាអែល។ លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាបានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកមេសូប៉ូតាមា មកក្នុងកណ្ដាប់ដៃរបស់លោក។ លោកមានកម្លាំងឈ្នះលើស្តេចគូសាន-រីសាថែម។