Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 គ្រា​នោះ ព្រះ‌យេហូវ៉ា​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ឡើង ដើម្បី​សង្គ្រោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​អស់​អ្នក​ដែល​បាន​ប្លន់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ពួក​ចៅហ្វាយ​ក្រោក​ឡើង រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ចោរ​ព្រៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ ដែល​បាន​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គ្រា​នោះ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​មាន​ពួក​ចៅហ្វាយ​ក្រោក​ឡើង រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ចោរ​ព្រៃ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 2:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​នោះ​ឡើយ យើង​បាន​ប្រោស​ឲ្យ​ឯង​បាន​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ។ ម្យ៉ាង​ទៀត ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រគល់​ពួក‌គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​ញាំ‌ញី​សង្កត់‌សង្កិន​គេ តែ​កាល​ពួក‌គេ​កើត​មាន​សេចក្ដី​វេទនា ពួក‌គេក៏​ស្រែក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ស្ដាប់​ពួក‌គេ​ពី​ស្ថាន​សួគ៌ ព្រះ‌អង្គ​ប្រទាន​ឲ្យពួក‌គេ​មាន​ពួក​អ្នក​សង្គ្រោះ មក​សង្គ្រោះ​ពួក‌គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​ក្រៃ‌លែង​របស់​ព្រះ‌អង្គ។


ហេតុ‌ការណ៍ទាំង​អស់នេះ មាន​រយៈ​ពេល​ប្រមាណ​ជា​បួន​រយ​ហាសិប​ឆ្នាំ ហើយ​ក្រោយ​ការ​ទាំង​នោះ​មក ទ្រង់​ប្រទាន​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ រហូត​ដល់​គ្រា​ហោរា​សាំយូ‌អែល។


ក្រោយ​ពី​អ័ប៊ី‌ម៉្មា‌ឡិច​មក មាន​ថូឡា ជា​កូន​ពូវ៉ា និង​ជា​ចៅ​ដូដូរ ក្នុង​ពួក​អ៊ីសា‌ខារ​បាន​ងើប​ឡើង ដើម្បី​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល លោក​រស់​នៅ​សាមារ ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។


ដូច្នេះ យែបថា​ក៏​ឆ្លង​ចូល​ទៅ​រក​ពួក​អាំម៉ូន ហើយ​ច្បាំង​នឹងគេ ព្រះ‌យេហូវ៉ា​ក៏​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។


ប៉ុន្ដែ កាលពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​តាំង​ឲ្យ​មាន​ម្នាក់ ជា​អ្នក​សង្គ្រោះ​ដល់​គេ គឺ​អេហ៊ុឌ ជា​កូន​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ជា​បុរស​ម្នាក់​ដែល​ប្រើ​ការ​តែ​ដៃ​ឆ្វេង។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ផ្ញើ​សួយ‌អាករ​ទៅ​ថ្វាយ​ព្រះបាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ ដោយ‌សារ​លោក។


បន្ទាប់​ពី​អេហ៊ុឌ​មក មាន​សាំកើរ ជា​កូន​អ័ណាត លោក​បាន​សម្លាប់​ពួក​ភីលី‌ស្ទីន​អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ ហើយ​លោក​ក៏​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ដែរ។


លោក​ស្រី​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​ស្ថិត​នៅ​ចន្លោះ​រ៉ាម៉ា និង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​ទៅ​ជួប​លោក​ស្រី ដើម្បី​ជំនុំ‌ជម្រះ​រឿង​រ៉ាវ​របស់​គេ។


ព្រះ‌យេហូវ៉ា​បែរ​មក​ឯ​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ដោយ‌សារ​កម្លាំង​របស់​អ្នក​នេះ​ចុះ ហើយ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ»។


នៅ​គ្រា​ដែល​ពួក​ចៅ‌ហ្វាយ​កំពុង​ត្រួត‌ត្រា កើត​មាន​អំណត់​អត់​នៅ​ក្នុង​ស្រុក ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គាត់​បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ទៅ​ស្នាក់​នៅ​ស្រុក​ម៉ូអាប់។


ព្រះ‌យេហូវ៉ា​បាន​ចាត់​យេរូ-បាល បេដាន យែបថា និង​សាំយូ‌អែល​មក​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ជុំ‌វិញ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ។


ទ្រង់​ក៏​ប្រព្រឹត្ត​ដោយ​ក្លាហាន បាន​ទាំង​វាយ​ពួក​អាម៉ាឡេក ហើយ​ជួយ​ដោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម