ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 11:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ស្រុក​ដែល​ព្រះ‌កេម៉ូស​ជា​ព្រះ​របស់​ព្រះករុណា​បាន​ប្រទាន​ឲ្យ តើ​ព្រះ​ករុណា​មិន​បាន​កាន់​កាប់​ជា​របស់​ទ្រង់​ទេ​ឬ? ដូច្នេះ ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បណ្តេញ​ចេញ​ពី​មុខ​យើង​ខ្ញុំ នោះ​ស្រុករបស់​គេ​យើង​ខ្ញុំ​នឹង​កាន់​កាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ករុណា​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌កេម៉ូស ជា​ព្រះ​របស់​ព្រះ‌ករុណា​បាន​ប្រគល់​ឲ្យ រីឯ​យើង​វិញ តើ​យើង​គ្មាន​សិទ្ធិ​នឹង​កាន់​កាប់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​ឲ្យ​យើង​ដណ្ដើម​យក​បាន​នោះ​ទេ​ឬ​អី?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស្រុក​ដែល​ព្រះ‌កេម៉ូស​ជា​ព្រះ​នៃ​ទ្រង់​បាន​ប្រទាន​ឲ្យ នោះ​តើ​មិន​យក​ជា​របស់​ផង​ទ្រង់​ទេ​ឬ​អី ដូច្នេះ ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បណ្តេញ​ពី​មុខ​យើង​ខ្ញុំ​ទៅ នោះ​ស្រុក​របស់​គេ​ត្រូវ​បាន​ជា​របស់​ផង​យើង​ខ្ញុំ​វិញ​ដូច្នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

ស្តេច​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌កេម៉ូស ជា​ម្ចាស់​របស់​ស្តេច​បាន​ប្រគល់​ឲ្យ រីឯ​យើង​វិញ តើ​យើង​គ្មាន​សិទ្ធិ​នឹង​កាន់​កាប់​ទឹក​ដី ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ប្រទាន​ឲ្យ​យើង​ដណ្តើម​យក​បាន​នោះ​ទេ​ឬ​អី?

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 11:24
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះបាទ​សាឡូម៉ូនក៏​ធ្វើ​កន្លែង​សម្រាប់​ថ្វាយ​បង្គំ​ព្រះ​កេម៉ូស ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​ម៉ូអាប់ នៅ​លើ​ទី​ខ្ពស់​មួយ ដែល​ជា​ភ្នំ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡិម និង​សម្រាប់​ព្រះ​ម៉ូឡុក ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ។


ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានាចេញ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​បាន​ដាំ​អ៊ី​ស្រាអែល​ជំនួស​វិញ ព្រះ‌អង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ តែ​បានធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ពង្រីក​ទឹក​ដី។


ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានា ចេញ​ពី​មុខ​គេ ព្រះ‌អង្គ​បាន​ចែកទឹក​ដីទាំង​នោះ ឲ្យគេទុក​ជា​មត៌ក ក៏​ឲ្យ​កុល‌សម្ព័ន្ធនៃ​សាសន៍​អ៊ីស្រា‌អែល រស់​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ។


ពេល​នោះ ម៉ូអាប់​នឹង​ខ្មាស​ចំពោះ​ព្រះ‌កេម៉ូស ដូច​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ខ្មាស​ចំពោះ​បេត-អែល ជា​ទី​ទុក​ចិត្ត​របស់​គេ​ដែរ។


ឱ​ម៉ូអាប់​អើយ វរ​ដល់​អ្នក​ហើយ ពួក​ព្រះ‌កេម៉ូស​កំពុង​វិនាស​ទៅ ដ្បិត​ពួក​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​ហើយ។


ដ្បិតអ្នក​បាន​ទុក​ចិត្ត​នឹងកិច្ច​ការ​របស់​អ្នក និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក បាន​ជា​អ្នក​នឹង​ត្រូវ​គេ​ចាប់​យក​ដែរ ហើយ​ព្រះ‌កេម៉ូស​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួកមន្ត្រី​ទាំង​អស់​ដែរ។


នោះ​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌នាម នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ដរាប​តទៅ។


វេទនា​ដល់​អ្នក​ហើយ ម៉ូអាប់​អើយ! ប្រជាជន​ដែល​ថ្វាយ​ព្រះ​កេម៉ូស​អើយ អ្នក​ត្រូវ​វិនាស​ហើយ! ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​កូន​ប្រុស​របស់​ខ្លួន​រត់​ខ្ចាត់‌ខ្ចាយ ហើយ​ពួក​កូន​ស្រី​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី។


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។


ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ស្រុក​នោះ​ទាំង​អស់​ដល់​ពួក​អ៊ីស្រា‌អែល ដូច​ព្រះ‌អង្គ​បាន​ស្បថថា​នឹង​ឲ្យ​ដល់​បុព្វ​បុរស​របស់​គេ។ គេ​បាន​ចាប់​យក​ស្រុក​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​នឹង​ដឹង​ដោយ‌សារ​សេចក្ដី​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ថា ព្រះ‌អង្គ​នឹង​បណ្តេញ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ហេវី សាសន៍​ពេរិស៊ីត សាសន៍​គើកា‌ស៊ី សាសន៍​អាម៉ូរី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។


គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល និង​ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​នានា​របស់​សាសន៍​ស៊ីរី ព្រះ​របស់​សាសន៍​ស៊ីដូន ព្រះ​របស់​សាសន៍​ម៉ូអាប់ ព្រះ​របស់​ពួក​អាំម៉ូន និង​ព្រះ​របស់​ពួក​ភីលី‌ស្ទីន​ទៀត​ផង។ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​ទៀត​ឡើយ។


ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បាន​បណ្តេញពួក​អាម៉ូរី ចេញ​ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​ប្រជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ ដូច្នេះ តើ​ព្រះ​ករុណាចង់ដណ្ដើម​យក​ស្រុក​របស់​គេ​ឬ?


នៅ​គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើង​ពី​គីល‌កាល​ទៅ​បូគីម ហើយ​ពោល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ថា "យើង​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​យើង​ចំពោះ​អ្នក​រាល់​គ្នា​ឡើយ ។


រួច​គាត់​និយាយ​ទៅ​នាង​រស់​ថា៖ «មើល៍! ប្អូន​ថ្លៃ​ឯង​បាន​ត្រឡប់​ទៅ​រក​សាសន៍ និង​ព្រះ​របស់​គេ​វិញ​ហើយ ដូច្នេះ ចូរ​ឲ្យ​កូន​វិល​ទៅ​តាម​ប្អូន​ថ្លៃ​កូន​ចុះ»។