គេចាប់យកស្រុកទាំងមូលរបស់សាសន៍អាម៉ូរី ចាប់តាំងពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានរហូតដល់ទន្លេយ័រដាន់។
ជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងចាប់តាំងពីវាលរហោស្ថានខាងកើត រហូតដល់ទន្លេយ័រដាន់។
គេចាប់យកបានស្រុករបស់សាសន៍អាម៉ូរីនោះ ចាប់តាំងពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានទៅដល់ទន្លេយ័រដាន់
ជនជាតិអ៊ីស្រអែលកាន់កាប់ទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងចាប់តាំងពីវាលរហោស្ថានខាងកើត រហូតដល់ទន្លេយ័រដាន់។
ចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន និងពីទីក្រុងមួយដែលនៅច្រកភ្នំនោះ រហូតដល់ស្រុកកាឡាត គ្មានក្រុងណាមួយដែលយើងពុំអាចនឹងយកបាននោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងបានប្រគល់ទាំងអស់មកក្នុងកណ្ដាប់ដៃរបស់យើង។
ប៉ុន្ដែ យើងមិនបានចូលទៅជិតស្រុករបស់កូនចៅអាំម៉ូនឡើយ គឺក្រុងទាំងប៉ុន្មាននៅក្បែរស្ទឹងយ៉ាបុក និងទីក្រុងទាំងប៉ុន្មាននៅស្រុកភ្នំ ព្រមទាំងកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃយើងបានហាមឃាត់»។
ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បានបណ្តេញពួកអាម៉ូរី ចេញពីមុខពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គហើយ ដូច្នេះ តើព្រះករុណាចង់ដណ្ដើមយកស្រុករបស់គេឬ?