Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គេ​ចាប់​យក​បាន​ស្រុក​របស់​សាសន៍​អាម៉ូរី​នោះ ចាប់​តាំង​ពី​ស្ទឹង​អើណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក ហើយ​ពី​ទី​រហោ‌ស្ថាន​ទៅ​ដល់​ទន្លេ​យ័រដាន់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គេ​ចាប់​យក​ស្រុកទាំង​មូល​របស់​សាសន៍​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អើណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក ហើយ​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ​យ័រ‌ដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អើ‌ណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ខាង​កើត រហូត​ដល់​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ជន‌ជាតិ​អ៊ីស្រ‌អែល​កាន់​កាប់​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូ‌រី ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ខាង​កើត រហូត​ដល់​ទន្លេ​យ័រ‌ដាន់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​មាត់​ស្ទឹង​អើណូន នឹង​ពី​ទី​ក្រុង​១​ដែល​នៅ​ច្រក​ភ្នំ​នោះ រហូត​ដល់​ស្រុក​កាឡាត គ្មាន​ក្រុង​ណា​មួយ​ដែល​យើង​ពុំ​អាច​នឹង​យក​បាន​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រគល់​ទាំង​អស់​មក​យើង


មាន​តែ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​ប៉ុណ្ណោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ចូល​ទៅ​ជិត​ឡើយ គឺ​ជា​ស្រុក​នៅ​ក្បែរ​ស្ទឹង​យ៉ាបុក នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ភ្នំ​នោះ ព្រម​ទាំង​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា បាន​ហាម‌ប្រាម​នោះ​ផង។


ឥឡូវ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បណ្តេញ​សាសន៍​អាម៉ូរី​ពី​មុខ​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់​ចេញ​ហើយ ដូច្នេះ​តើ​ត្រូវ​ការ​អ្វី​ឲ្យ​ទ្រង់​មក​យក​ស្រុក​នេះ​ធ្វើ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម