កូនចៅអ៊ីស្រាអែល គឺក្រុមជំនុំទាំងមូល បានមកដល់ទីរហោស្ថានស៊ីន នៅខែទីមួយ ហើយប្រជាជនស្នាក់នៅកាដេស។ នាងម៉ារាមបានស្លាប់នៅទីនោះ ហើយគេក៏បញ្ចុះសពគាត់នៅទីនោះទៅ។
ពួកចៅហ្វាយ 11:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចស្រុកអេដុម ទូលថា "សូមមេត្តាឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង" តែស្តេចសាសន៍អេដុមមិនយល់ព្រមទេ រួចគេក៏ចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចសាសន៍ម៉ូអាប់ ទូលដូច្នោះដែរ តែស្ដេចមិនយល់ព្រមទៀត។ ដូច្នេះ អ៊ីស្រាអែលក៏ស្នាក់នៅតែត្រង់កាដេសនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ស្ដេចស្រុកអេដុម ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអេដុម តែស្ដេចមិនបានយល់ព្រមទេ។ ជនជាតិអ៊ីស្រាអែលក៏បានធ្វើសំណូមពរដូចគ្នាចំពោះស្ដេចស្រុកម៉ូអាប់ តែស្ដេចនោះក៏បដិសេធដែរ។ ដូច្នេះ ពួកគេក៏ស្នាក់នៅត្រង់កាដេសនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចចាត់សារឲ្យទៅឯស្តេចស្រុកអេដំម ទូលថា សូមបើកឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង តែស្តេចស្រុកនោះមិនយល់ព្រមតាមសោះ គេក៏ចាត់សារឲ្យទៅឯស្តេចម៉ូអាប់ ទូលដូច្នោះដែរ តែទ្រង់ក៏មិនយល់ព្រមទៀត បានជាសាសន៍អ៊ីស្រាអែលបង្អង់នៅក្នុងស្រុកកាដេសនោះ អាល់គីតាប ពេលនោះ គេបានចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចស្រុកអេដុម ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអេដុម តែស្តេចមិនបានយល់ព្រមទេ។ ជនជាតិ អ៊ីស្រអែលក៏បានធ្វើសំណូមពរដូចគ្នាចំពោះស្តេចស្រុកម៉ូអាប់ តែស្តេចនោះក៏បដិសេធដែរ។ ដូច្នេះ ពួកគេក៏ស្នាក់នៅត្រង់កាដែសនោះទៅ។ |
កូនចៅអ៊ីស្រាអែល គឺក្រុមជំនុំទាំងមូល បានមកដល់ទីរហោស្ថានស៊ីន នៅខែទីមួយ ហើយប្រជាជនស្នាក់នៅកាដេស។ នាងម៉ារាមបានស្លាប់នៅទីនោះ ហើយគេក៏បញ្ចុះសពគាត់នៅទីនោះទៅ។
ដូច្នេះ អ្នករាល់គ្នាបានស្នាក់នៅត្រង់កាដេសជាច្រើនថ្ងៃ គឺអ្នករាល់គ្នាស្នាក់នៅទីនោះជាយូរ»។
ដូចកូនចៅអេសាវដែលរស់នៅស្រុកសៀរ និងសាសន៍ម៉ូអាប់នៅស្រុកអើរ បានបើកឲ្យយើងខ្ញុំដែរ រហូតដល់យើងខ្ញុំឆ្លងហួសទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានប្រទានមកយើងខ្ញុំ"។
បន្ទាប់មក បាឡាកជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល។ ស្ដេចចាត់គេឲ្យទៅហៅបាឡាមជាកូនបេអរ មកដាក់បណ្ដាសាអ្នករាល់គ្នា