ឥឡូវនេះ មើល៍ មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលព្រះអង្គមិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
ពួកចៅហ្វាយ 11:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលស្ដេចថា៖ «យែបថាមានប្រសាសន៍ដូច្នេះថា អ៊ីស្រាអែលមិនបានយកស្រុករបស់សាសន៍ម៉ូអាប់ ឬស្រុករបស់ពួកអាំម៉ូនទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ជនជាតិអ៊ីស្រាអែលពុំបានដណ្ដើមយកទឹកដីរបស់ជនជាតិម៉ូអាប់ ឬទឹកដីរបស់ជនជាតិអាំម៉ូនទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យែបថាទូលយ៉ាងដូច្នេះថា សាសន៍អ៊ីស្រាអែលមិនបានយកស្រុករបស់សាសន៍ម៉ូអាប់ ឬស្រុករបស់ពួកកូនចៅអាំម៉ូនទេ អាល់គីតាប «ជនជាតិអ៊ីស្រអែលពុំបានដណ្តើម យកទឹកដីរបស់ជនជាតិម៉ូអាប់ ឬទឹកដីរបស់ជនជាតិអាំម៉ូនទេ។ |
ឥឡូវនេះ មើល៍ មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលព្រះអង្គមិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
ដូច្នេះ ពេលចូលទៅជិតដែនដីកូនចៅអាំម៉ូន កុំរំខានគេឡើយ ក៏កុំតតាំងនឹងគេដែរ ដ្បិតយើងមិនប្រគល់ស្រុករបស់កូនចៅអាំម៉ូន ឲ្យអ្នកទុកជាកេរអាករទេ ព្រោះយើងបានប្រគល់ស្រុកនោះឲ្យកូនចៅឡុត ទុកជាកេរអាករហើយ"។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "កុំរំខានសាសន៍ម៉ូអាប់ឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ យើងមិនប្រគល់ស្រុកគេឲ្យអ្នករាល់គ្នាទុកជាកេរអាករទេ ព្រោះយើងបានប្រគល់ស្រុកអើរឲ្យកូនចៅឡុត ទុកជាកេរអាករហើយ"។
តែកាលគេឡើងពីស្រុកអេស៊ីព្ទមក សាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថាន រហូតដល់សមុទ្រក្រហម ហើយក៏មកដល់កាដេស។