Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដូច្នេះ ពេល​ចូល​ទៅ​ជិត​ដែន​ដី​កូន​ចៅ​អាំម៉ូន កុំ​រំខាន​គេ​ឡើយ ក៏​កុំ​ត‌តាំង​នឹង​គេ​ដែរ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​កូន​ចៅ​អាំម៉ូន ឲ្យ​អ្នក​ទុក​ជា​កេរ‌អាករ​ទេ ព្រោះ​យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ឆ្ពោះ​ទៅ​កាន់​ស្រុក​អាំម៉ូន។ ប៉ុន្តែ កុំ​វាយ​លុក​ពួក​គេ កុំ​ធ្វើ​សឹក​ជា​មួយ​ពួក​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​អាំម៉ូន​ឲ្យ​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​របស់​ឡុត ធ្វើ​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដូច្នេះ​កាល​ណា​មក​ដល់​ទល់​មុខ​នឹង​ពួក​កូន​ចៅ​អាំម៉ូន នោះ​កុំ​ឲ្យ​ធ្វើ​ទុក្ខ​គេ​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ដល់​ឯង​ទុក​ជា​កេរ្តិ៍‌អាករ​ទេ ដ្បិត​អញ​បាន​ឲ្យ​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ​ដល់​ពួក​កូន​ចៅ​ឡុត​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ឆ្ពោះ​ទៅ​កាន់​ស្រុក​អាំម៉ូន។ ប៉ុន្តែ កុំ​វាយ​លុក​ពួក​គេ កុំ​ធ្វើ​សឹក​ជា​មួយ​ពួក​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​អាំម៉ូន​ឲ្យ​អ្នក ធ្វើ​ជា​កម្ម‌សិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​របស់​ឡូត ធ្វើ​ជា​កម្ម‌សិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 2:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ មើល៍ មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​ព្រះ‌អង្គ​មិន​បើក​ឲ្យ​អ៊ីស្រា‌អែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ


នោះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ស្រុក​ម៉ូអាប់ ពី​ព្រោះ​នៅ​ក្នុង​យប់​មួយ ក្រុង​អើរ​របស់​ស្រុក​ម៉ូអាប់ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​យប់​មួយ ក្រុង​គាររបស់​ស្រុក​ម៉ូអាប់ ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ​ដែរ


ប៉ុន្ដែ យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​កូន​ចៅ​អាំម៉ូន​ឡើយ គឺ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ក្បែរ​ស្ទឹង​យ៉ាបុក និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ភ្នំ ព្រម​ទាំង​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​ហាម‌ឃាត់»។


កុំ​ច្បាំង​នឹង​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទេ សូម្បី​ឲ្យ​ល្មម​គ្រាន់​នឹង​ដាក់​បាត​ជើង​ចុះ​ក៏​មិន​ឲ្យ​ដែរ ព្រោះ​យើង​បាន​ប្រគល់​ភ្នំ​សៀរ​ឲ្យ​អេសាវ​ទុក​ជា​កេរ‌អាក​រហើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "កុំ​រំខាន​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ យើង​មិន​ប្រគល់​ស្រុក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​កេរ‌អាករ​ទេ ព្រោះ​យើង​បាន​ប្រគល់​ស្រុក​អើរ​ឲ្យ​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ"។


និង​អស់​ទាំង​ទី​ក្រុង​របស់​ព្រះ​បាទ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ‌រាជ្យ​នៅ​ក្រុង​ហែស‌បូន រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម