នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។
ពួកចៅហ្វាយ 11:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចនៃពួកអាំម៉ូនឆ្លើយទៅពួកអ្នកនាំសាររបស់យែបថាថា៖ «ព្រោះសាសន៍អ៊ីស្រាអែលបានដណ្តើមយកស្រុករបស់យើង ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ទន្លេយ័រដាន់ កាលគេចេញមកពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ ចូរប្រគល់ស្រុកទាំងនោះមកយើងវិញតាមសម្រួលទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្ដើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកឲ្យយើងវិញ តាមសម្រួលទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចនៃពួកកូនចៅអាំម៉ូនឆ្លើយទៅពួកទូតរបស់យែបថាថា គឺដោយព្រោះសាសន៍អ៊ីស្រាអែលបានដណ្តើមយកស្រុករបស់អញ ចាប់តាំងពីស្ទឹងអើណូនទៅដល់ស្ទឹងយ៉ាបុក ហើយត្រឹមទន្លេយ័រដាន់ ក្នុងកាលដែលគេឡើងពីស្រុកអេស៊ីព្ទមកនោះ ដូច្នេះចូរប្រគល់ស្រុកទាំងនោះមកអញវិញឥឡូវ ដោយមេត្រីចុះ អាល់គីតាប ស្តេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្តើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកឲ្យយើងវិញតាមសំរួលទៅ»។ |
នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។
សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។
សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក នឹងត្រូវវិនាសទៅ។
ប៉ុន្ដែ យើងមិនបានចូលទៅជិតស្រុករបស់កូនចៅអាំម៉ូនឡើយ គឺក្រុងទាំងប៉ុន្មាននៅក្បែរស្ទឹងយ៉ាបុក និងទីក្រុងទាំងប៉ុន្មាននៅស្រុកភ្នំ ព្រមទាំងកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃយើងបានហាមឃាត់»។
ឯពួករូបេន និងពួកកាដ ខ្ញុំបានប្រគល់ដែនដីនោះឲ្យគេ ចាប់ពីស្រុកកាឡាតរហូតដល់ស្ទឹងអើណូន ដែលមានព្រំខណ្ឌនៅកណ្ដាលស្ទឹងនោះ ហើយរហូតដល់ស្ទឹងយ៉ាបុក ជាព្រំប្រទល់ស្រុករបស់ពួកកូនចៅអាំម៉ូន
បន្ទាប់មក យែបថាក៏ចាត់គេឲ្យនាំពាក្យទៅទូលស្តេចរបស់ពួកអាំម៉ូនថា៖ «តើព្រះករុណា និងខ្ញុំ មានរឿងអ្វីនឹងគ្នា បានជាព្រះករុណាមកច្បាំងនឹងទូលបង្គំ នៅស្រុកទូលបង្គំដូច្នេះ?»