លោកមានកូនប្រុសសាមសិបនាក់ ដែលមានកូនលាមួយម្នាក់សម្រាប់ជិះ ហើយពួកគេមានទីក្រុងសាមសិប ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ រហូតដល់សព្វថ្ងៃ ក្រុងទាំងនោះនៅក្នុងស្រុកកាឡាត។
ពួកចៅហ្វាយ 10:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក យ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅក្រុងកាម៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ាអៀរក៏ទទួលមរណភាព គេបញ្ចុះសពរបស់លោកនៅក្រុងកាម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់កាម៉ូន។ អាល់គីតាប បន្ទាប់មក លោកយ៉ាអៀរក៏ស្លាប់ គេបញ្ចុះសពរបស់គាត់នៅក្រុងកាម៉ូន។ |
លោកមានកូនប្រុសសាមសិបនាក់ ដែលមានកូនលាមួយម្នាក់សម្រាប់ជិះ ហើយពួកគេមានទីក្រុងសាមសិប ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ រហូតដល់សព្វថ្ងៃ ក្រុងទាំងនោះនៅក្នុងស្រុកកាឡាត។
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់ព្រះបាល និងព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់សាសន៍ស៊ីរី ព្រះរបស់សាសន៍ស៊ីដូន ព្រះរបស់សាសន៍ម៉ូអាប់ ព្រះរបស់ពួកអាំម៉ូន និងព្រះរបស់ពួកភីលីស្ទីនទៀតផង។ គេបានបោះបង់ចោលព្រះយេហូវ៉ា ហើយមិនបានគោរពប្រតិបត្តិដល់ព្រះអង្គទៀតឡើយ។
ពួកសាសន៍ទាំងនោះក៏ធ្វើបាប ហើយសង្កត់សង្កិនប្រជាជនអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកអាម៉ូរី គឺស្រុកកាឡាត ចាប់ពីឆ្នាំនោះ រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ។