វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងឲ្យគេប្រើដូចជាទាសករ។
ពួកចៅហ្វាយ 1:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាប់យូឡូនក៏មិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញដែរ គឺពួកសាសន៍កាណានរស់នៅក្នុងចំណោមពួកគេ ហើយត្រូវបង្ខំឲ្យធ្វើការជាទម្ងន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធសាប់យូឡូនក៏មិនបានបណ្ដេញអ្នកស្រុកគីត្រូន និងអ្នកស្រុកណាហាឡាល ចេញពីស្រុកនោះដែរ។ ជនជាតិកាណានក៏រស់នៅជាមួយកុលសម្ព័ន្ធសាប់យូឡូន តែត្រូវគេបង្ខំឲ្យធ្វើការជាទម្ងន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសាប់យូល៉ូន គេមិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញទេ គឺពួកសាសន៍កាណាននៅជាកណ្តាលពួកគេ ហើយក៏ទទួលព្រមធ្វើការបំរើគេ។ អាល់គីតាប កុលសម្ព័ន្ធសាប់យូឡូន ក៏មិនបានបណ្តេញអ្នកស្រុកគីត្រូន និងអ្នកស្រុកណាហាឡាល ចេញពីស្រុកនោះដែរ។ ជនជាតិកាណានក៏រស់នៅជាមួយកុលសម្ព័ន្ធសាប់យូឡូន តែត្រូវគេបង្ខំឲ្យធ្វើការជាទម្ងន់។ |
វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងឲ្យគេប្រើដូចជាទាសករ។
និងក្រុងកាថាត ណាហាឡាល ស៊ីមរ៉ុន យីដាឡា និងបេថ្លេហិម ទាំងអស់មានដប់ពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
ឯពួកអេប្រាអិមក៏មិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរចេញដែរ គឺពួកកាណានបានរស់នៅក្រុងកេស៊ើរ ក្នុងចំណោមពួកគេតទៅទៀត។
ពួកអេស៊ើរមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ