ព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា នៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះ បានតម្រៀបគ្នាទាស់នឹងខ្ញុំហើយ។
បរិទេវ 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានយឹតធ្នូ ហើយតាំងខ្ញុំទុកជាវង់សម្រាប់ព្រួញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយឹតធ្នូ ហើយបាញ់ព្រួញតម្រង់មកខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានយឹតធ្នូ ហើយតាំងខ្ញុំទុកជាវង់សំរាប់ព្រួញ អាល់គីតាប ទ្រង់យឹតធ្នូ ហើយបាញ់ព្រួញតម្រង់មកខ្ញុំ។ |
ព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា នៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះ បានតម្រៀបគ្នាទាស់នឹងខ្ញុំហើយ។
ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គដាក់ទូលបង្គំ ទុកដូចជាផ្ទាំងស៊ីបរបស់ព្រះអង្គ? ហេតុអ្វីបានជាទូលបង្គំ ក្លាយជាអ្នករំខានព្រះអង្គ?
ដ្បិតព្រួញរបស់ព្រះអង្គ មុតជាប់នៅក្នុងខ្លួនទូលបង្គំ ហើយព្រះហស្តរបស់ព្រះអង្គ បានសង្កត់មកលើទូលបង្គំ។
ព្រះអង្គយឹតធ្នូដូចជាខ្មាំងសត្រូវ ព្រះអង្គបានលើកព្រះហស្តដូចជាអ្នកតតាំង ក៏បានប្រហារជីវិតទាំងអស់ដែលគាប់ភ្នែក ឯនៅក្នុងត្រសាលនៃកូនស្រីស៊ីយ៉ូន ព្រះអង្គបានចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ចេញដូចជាភ្លើង។