គ្រានោះ ព្រះបាទសាឡូម៉ូនបានពោលថា៖ «ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ព្រះអង្គនឹងគង់នៅក្នុងទីងងឹតយ៉ាងក្រាស់។
នេហេមា 8:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអែសរ៉ាបើកគម្ពីរ នៅចំពោះភ្នែកប្រជាជនទាំងអស់ ដ្បិតលោកនៅខ្ពស់ជាងគេ ហើយពេលលោកបើកគម្ពីរឡើង ប្រជាជនទាំងអស់ក៏ក្រោកឈរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អែសរ៉ាក៏បើកគម្ពីរ នៅមុខបណ្តាជនទាំងឡាយ ដ្បិតលោកនៅខ្ពស់ជាងគេទាំងអស់ កាលលោកបានបើកគម្ពីរឡើង នោះពួកបណ្តាជនទាំងឡាយក៏ក្រោកឈរ អាល់គីតាប លោកអែសរ៉ាបើកគីតាប ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតគាត់ឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគីតាបបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ |
គ្រានោះ ព្រះបាទសាឡូម៉ូនបានពោលថា៖ «ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ព្រះអង្គនឹងគង់នៅក្នុងទីងងឹតយ៉ាងក្រាស់។
រួចស្ដេចបែរព្រះភក្ត្រមក ប្រទានពរដល់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងឈរនៅ
លោកអានក្នុងគម្ពីរនោះ នៅខាងមុខទីធ្លា ដែលស្ថិតនៅមុខទ្វារទឹក តាំងពីព្រលឹម រហូតដល់ថ្ងៃត្រង់ នៅចំពោះប្រជាជនទាំងប្រុសទាំងស្រី ព្រមទាំងអស់អ្នកដែលអាចយល់បាន ហើយគេក៏ផ្ទៀងត្រចៀកស្តាប់គម្ពីរក្រឹត្យវិន័យនោះ។
ស្មៀនអែសរ៉ាឈរលើវេទិកាធ្វើពីឈើ ដែលគេបានធ្វើសម្រាប់ការនោះ រួចមានម៉ាធិធា សេម៉ា អ័ណាយ៉ា អ៊ូរីយ៉ា ហ៊ីលគីយ៉ា និងម្អាសេយ៉ា ឈរនៅខាងស្តាំដៃរបស់លោក ហើយពេដាយ៉ា មីសាអែល ម៉ាលគា ហាស៊ូម ហាសបាដាណា សាការី និងមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់លោក។
ឯស្ដេចគង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសម្រាប់លំហើយអង្គ។ ពេលនោះ អេហ៊ុឌក៏ចូលទៅជិតស្ដេច ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះ សម្រាប់ទូលថ្វាយព្រះករុណា»។ ស្តេចក៏ក្រោកពីកៅអី។