ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 7:73 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ប្រជា‌ជន​ខ្លះ ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​អ៊ីស្រា‌អែល​ទាំង​អស់ បាន​វិល​ត្រឡប់​ទៅ​ក្រុង​របស់​ពួក‌គេ​វិញ។ លុះ​ចូល​ដល់​ខែ​ទីប្រាំពីរ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​តាំង​ទី​លំ​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​យាម​ទ្វារ ក្រុម​ចម្រៀង ប្រជា‌ជន ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​អ៊ីស្រា‌អែល​ទាំង​មូល បាន​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង ពួក​បណ្តាជន​ខ្លះ ពួក​នេធីនិម នឹង​ពួក​អ៊ីស្រាអែល ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​ហើយ។

សូមមើលជំពូក

អាល់គីតាប

ក្រុម​អ៊ីមុាំ ក្រុម​លេវី ក្រុម​យាម​ទ្វារ ក្រុម​ចំរៀង ប្រជា‌ជន ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​អ៊ីស្រ‌អែល​ទាំង​មូល បាន​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក



នេហេមា 7:73
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ទៅ​ហៅ​អ្នក​ឆ្មាំ​ទ្វារ​ទី​ក្រុង​ប្រាប់​ថា៖ «ពួក​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​គ្មាន​អ្នក​ណា​មួយ​សោះ ក៏​គ្មាន​ឮ​សំឡេង​មនុស្ស​ណា​ឡើយ មាន​តែ​សេះ និង​លា​ដែល​គេ​បាន​ចង​ទុក និង​ជំរំ​ដែល​គេ​ចោល​ប៉ុណ្ណោះ»។


រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធី‌និម។


ពួក​សង្ឃ ពួក​លេវី ប្រជា‌ជន​មួយ​ចំនួន ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ‌វិហារ បានរស់​នៅ​តាម​ទី​ក្រុង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​បាន​រស់​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ៗ​ខ្លួន​ដែរ។


លុះ​ដល់​ខែ​ទីប្រាំពីរ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បណ្ដា‌ជន​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មនុស្ស​តែ​ម្នាក់។


នេះ​ជា​ពួក​មេ​នៅ​ក្នុង​ខេត្ត ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡិម ប៉ុន្ដែ នៅ​តាម​ក្រុង​នានា​នៃ​ស្រុក​យូដា គ្រប់​គ្នា​រស់​នៅ​លើ​ទឹក​ដី​ជា​កេរ‌អាករ តាម​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន។


ឯ​តង្វាយ​របស់​ប្រជា‌ជន​ឯ​ទៀតៗ​មាន មាស ២០ ០០០ ដារីក ប្រាក់ ២ ០០០ ម៉ានេ ព្រម​ទាំង​សម្លៀក‌បំពាក់​ពួក​សង្ឃ ៦៧ សម្រាប់។