Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នេះ​ជា​ពួក​មេ​នៅ​ក្នុង​ខេត្ត ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡិម ប៉ុន្ដែ នៅ​តាម​ក្រុង​នានា​នៃ​ស្រុក​យូដា គ្រប់​គ្នា​រស់​នៅ​លើ​ទឹក​ដី​ជា​កេរ‌អាករ តាម​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពួក​ចៅហ្វាយ​ខេត្ត​នាំ​គ្នា​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​របស់​អ្នក​បម្រើ​ព្រះ‌បាទ​សាឡូម៉ូន រស់​នៅ​តាម​ក្រុង​នានា ម្នាក់ៗ​ក្នុង​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នេះ​ជា​ពួក​នាយ​ក្នុង​ខេត្ត ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ទី​ក្រុង​នៃ​ស្រុក​យូដា​ឯ​ទៀត នោះ​គ្រប់​គ្នា​ក៏​នៅ​ក្នុង​កេរ្តិ៍‌អាករ ត្រង់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី ពួក​នេធីនិម នឹង​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​របស់​សាឡូម៉ូន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពួក​ចៅហ្វាយ​ខេត្ត​នាំ​គ្នា​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ រីឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ ក្រុម​អ៊ីមុាំ ក្រុម​លេវី ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​កូន​ចៅ​របស់​អ្នក​បម្រើ​ស្តេច​ស៊ូឡៃ‌ម៉ាន រស់​នៅ​តាម​ក្រុង​នានា ម្នាក់ៗ​ក្នុង​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




នេហេមា 11:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ចំនួន​ប្រជា‌ជន​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​នាំ​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ពួក​គេ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ មក​កាន់​ទីក្រុង​របស់​គេ​រៀង​ៗ​ខ្លួន។


ពួក​អ្នក​បម្រើ​ព្រះ​វិហារ មាន​កូន​ចៅ​ស៊ីហា កូន​ចៅ​ហា‌ស៊ូផា កូន​ចៅ​ថា‌បាអូត


ពួក​សង្ឃ ពួក​លេវី ប្រជា‌ជន​មួយ​ចំនួន ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ‌វិហារ បានរស់​នៅ​តាម​ទី​ក្រុង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​បាន​រស់​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ៗ​ខ្លួន​ដែរ។


ឯ​ពួក​អ៊ីស្រា‌អែលឯ​ទៀតៗ ពួក​សង្ឃ និង​ពួក​លេវី រស់​នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា គ្រប់​គ្នា​នៅ​តាម​ទឹក​ដី​ជា​មត៌ក​របស់​គេ​រៀង​ខ្លួន។


ឯ​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន​ខ្លះ។ កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូ‌ស៊ីយ៉ា ដែល​ជា​កូន​សាការី សាការី​ជា​កូន​អ័ម៉ារា អ័ម៉ារា​ជា​កូន​សេផាធា សេផាធា​ជា​កូន​ម៉ាលេ‌លាល ក្នុង​ពូជ​ពង្ស​ពេរេស


ឯ​ពួក​សង្ឃគឺ កូន​ចៅ​យេដាយ៉ា ខាង​វង្ស​របស់​យេសួរ​មាន ៩៧៣ នាក់


ឯ​ពួក​លេវីគឺ កូន​ចៅ​យេសួរ និង​កាឌ‌មាល​ខាង​វង្ស​របស់​ហូដាវា​មាន ៧៤ នាក់។


ឯ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ មាន​កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា និង​កូន​ចៅ​ថាបា‌អូត


នេះ​ជា​ប្រជា‌ជននៅ​ក្នុង​អាណា​ខេត្ត ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ជា​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូនបាន​‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ គឺ​មក​កាន់​ក្រុង​របស់​គេ​រៀង​ខ្លួន។


អ្នក​ទាំង​នោះ​បាន​មក​ជា​មួយ​សូរ៉ូ‌បា‌បិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហា‌ម៉ានី ម៉ាដេ‌កាយ ប៊ីលសាន មីស‌ពេរែត ប៊ីកវ៉ាយ នេហ៊ូម និង​ប្អាណា។ នេះ​ជា​ចំនួន​បុរស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល


ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ប្រជា‌ជន​ខ្លះ ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​អ៊ីស្រា‌អែល​ទាំង​អស់ បាន​វិល​ត្រឡប់​ទៅ​ក្រុង​របស់​ពួក‌គេ​វិញ។ លុះ​ចូល​ដល់​ខែ​ទីប្រាំពីរ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​តាំង​ទី​លំ​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម