ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 5:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រការ​មួយ​ទៀត ខ្ញុំ​ក៏​បាន​នៅ​ជាប់​នឹង​កិច្ច​ការ​សង់​កំផែង​នេះ​ដែរ យើង​មិន​បាន​ទិញ​ដី​ឯ​ណា​ឡើយ ឯ​ពួក​អ្នក​បម្រើ​របស់​ខ្ញុំទាំង​ប៉ុន្មាន សុទ្ធ​តែ​បាន​មូល​មក​ជួយ​ធ្វើ​កិច្ច​ការ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លើស​ពី​នោះ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ជួស‌ជុល​កំពែង​ក្រុង។ មួយ​វិញ​ទៀត ខ្ញុំ​ពុំ​បាន​ឆ្លៀត​ឱកាស​ទិញ​ដី​ស្រែ​ចម្ការ​ណា​ឡើយ រីឯ​ពួក​សហការី​ដែល​ជួស‌ជុល​កំពែង​រួម​ជា​មួយ​ខ្ញុំ ក៏​ធ្វើ​ដូច​ខ្ញុំ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប្រការ​មួយ​ទៀត ខ្ញុំ​បាន​នៅ​ជាប់​នឹង​ការ​សង់​កំផែង​នេះ​ឡើង​ដែរ យើង​រាល់​គ្នា​មិន​បាន​ទាំង​ទិញ​ដី​ឯ​ណា​ផង ហើយ​ពួក​បំរើ​របស់​ខ្ញុំ​បាន​មូល​មក ជួយ​ធ្វើ​ការ​នេះ​ដែរ

សូមមើលជំពូក

អាល់គីតាប

លើស​ពី​នោះ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ជួស‌ជុល​កំពែង​ក្រុង។ មួយ​វិញ​ទៀត ខ្ញុំ​ពុំ​បាន​ឆ្លៀត​ឱកាស​ទិញ​ដី​ស្រែ​ចម្ការ​ណា​ឡើយ រីឯ​ពួក​សហ‌ការី​ដែល​ជួស‌ជុល​កំពែង​រួម​ជា​មួយ​ខ្ញុំ ក៏​ធ្វើ​ដូច​ខ្ញុំ​ដែរ។

សូមមើលជំពូក



នេហេមា 5:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​លើ​ប្រជា‌ជន ហើយ​បាន​ទារ​យក​របប​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​ប្រជា‌ជន បន្ថែម​លើ​ប្រាក់​សែសិប​សេកែល​ទៀត​ផង។ សូម្បី​តែ​ពួក​អ្នក​បម្រើ​របស់​គេ ក៏ធ្វើ​ខ្លួន​ដូច​ជា​ម្ចាស់​លើ​ប្រជា‌ជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​តែ​កោត​ខ្លាច​ដល់​ព្រះ។


ម្យ៉ាង​ទៀត មាន​ពួក​យូដា និង​ពួក​មេ​គ្រប់​គ្រង​មួយ​រយ​ហាសិប​នាក់ បរិ‌ភោគ​អាហារ​រួម​តុ​ជាមួយ​ខ្ញុំ ឥត​រាប់​ពួក​អ្នក​ដែល​មក​ឯ​យើង ពី​ពួក​សាសន៍​ដទៃ​នៅ​ជុំ‌វិញ​ឡើយ។


លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «សូម​កុំ​រវល់​នឹង​តង្វាយ​របស់​ពួកគេ​ឡើយ។ ទូល‌បង្គំ​មិន​បាន​យក​សត្វ​លា​ណា​មួយ​របស់​ពួកគេ​ឡើយ ហើយ​ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​ទុក្ខ​ទោស​ពួកគេ​ណា​ម្នាក់​ដែរ»។


រីឯ​ពូជ​នៅ​ក្នុង​ដី​ល្អ គេ​ជា​ពួក​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ ក៏​រក្សា​ទុក​ជាប់​ដោយ​ចិត្ត​ល្អ​ទៀង​ត្រង់ ហើយ​បង្កើត​ផល​ដោយ​អត់‌ធ្មត់»។


ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច


ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។


យើង​មិន​ត្រូវ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​យើង​មិន​រសាយ​ចិត្ត​ទេ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ។