នៅជាប់នឹងអ្នកទាំងនោះ មានយេដាយ៉ា ជាកូនរបស់ហារូម៉ាប បានជួសជុលផ្នែកដែលនៅខាងមុខផ្ទះគាត់ ហើយនៅជាប់នឹងគាត់ នោះមានហាធូស ជាកូនរបស់ហាសាបនា បានជួសជុល។
នេហេមា 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅជាប់នឹងអ្នកទាំងនោះ មានរេផាយ៉ា ជាកូនរបស់ហ៊ើរ ដែលជាមេដឹកនាំលើសង្កាត់មួយចំហៀងនៃក្រុងយេរូសាឡិម បានជួសជុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោករេផាយ៉ាធ្វើការនៅក្បែរពួកគេ គាត់ត្រូវជាកូនរបស់លោកហ៊ើរ និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នឹងគេ មានរេផាយ៉ា ជាកូនហ៊ើរ ដែលជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គាត់បានជួសជុល អាល់គីតាប លោករេផាយ៉ាធ្វើការនៅក្បែរពួកគេ គាត់ត្រូវជាកូនរបស់លោកហ៊ើរ និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀង។ |
នៅជាប់នឹងអ្នកទាំងនោះ មានយេដាយ៉ា ជាកូនរបស់ហារូម៉ាប បានជួសជុលផ្នែកដែលនៅខាងមុខផ្ទះគាត់ ហើយនៅជាប់នឹងគាត់ នោះមានហាធូស ជាកូនរបស់ហាសាបនា បានជួសជុល។
នៅជាប់នឹងពួកគាត់ មានសាលូម ជាកូនរបស់ហាឡូហេស ជាមេដឹកនាំលើសង្កាត់មួយចំហៀងនៃក្រុងយេរូសាឡិម គឺគាត់ និងពួកកូនស្រីរបស់គាត់ បានជួសជុល។
បន្ទាប់ពីគាត់ មាននេហេមា ជាកូនរបស់អាសប៊ូក និងជាមេដឹកនាំលើសង្កាត់បេត-ស៊ើរមួយចំហៀង បានជួសជុលរហូតដល់ចំណុចមួយទល់មុខផ្នូរព្រះបាទដាវីឌ ហើយដល់ស្រះដែលគេបានជីក និងដល់ផ្ទះរបស់ពួកខ្លាំងពូកែ។
បន្ទាប់ពីគាត់ មានពួកលេវី គឺរេហ៊ូម ជាកូនរបស់បានី បានជួសជុល ហើយនៅជាប់នឹងគាត់ មានហាសាបយ៉ា ជាមេដឹកនាំលើសង្កាត់កៃឡាមួយចំហៀង បានជួសជុលជំនួសឲ្យសង្កាត់របស់គាត់។