លោកយ៉ូសែបបានបញ្ជាឲ្យពួកគ្រូពេទ្យរបស់លោកដែលនៅចាំបម្រើ អប់សពឪពុករបស់លោក។ ពួកគ្រូពេទ្យក៏អប់សពលោកអ៊ីស្រាអែល។
នេហេមា 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅជាប់នឹងអ្នកទាំងនោះ មានអ៊ូស៊ាល ជាកូនរបស់ហារហាយ៉ា ជាពួកជាងទង បានជួសជុល ហើយនៅជាប់នឹងគាត់ មានហាណានា ជាម្នាក់ក្នុងចំណោមអ្នកលាយគ្រឿងក្រអូប បានជួសជុល ពួកគេធ្វើឲ្យក្រុងយេរូសាឡិមបានមាំមួនឡើងវិញ រហូតដល់កំផែងធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្បែរពួកគេ មានលោកអ៊ូស៊ាល ជាកូនរបស់លោកហារហាយ៉ា ដែលជាជាងរចនាគ្រឿងអលង្ការ ហើយបន្ទាប់មក មានលោកហាណានា ជាអ្នកផ្សំគ្រឿងក្រអូប ពួកគេបានបង្ហើយសំណង់ក្រុងយេរូសាឡឹមរហូតដល់កំពែងធំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់ពីនោះ មានអ៊ូស៊ាល ជាកូនហារហាយ៉ា ជាពួកជាងទងបានជួសជុល ហើយបន្ទាប់នឹងគាត់ មានហាណានា ជាម្នាក់ក្នុងពួកលាយគ្រឿងក្រអូប គាត់បានជួសជុល គេធ្វើឲ្យក្រុងយេរូសាឡិមបានមាំមួនរហូតដល់កំផែងធំ អាល់គីតាប នៅក្បែរពួកគេ មានលោកអ៊ូស៊ាល ជាកូនរបស់លោកហារហាយ៉ា ដែលជាជាងរចនាគ្រឿងអលង្ការ ហើយបន្ទាប់មក មានលោកហាណានា ជាអ្នកផ្សំគ្រឿងក្រអូប ពួកគេបានបង្ហើយសំណង់ក្រុងយេរូសាឡឹមរហូតដល់កំពែងធំ។ |
លោកយ៉ូសែបបានបញ្ជាឲ្យពួកគ្រូពេទ្យរបស់លោកដែលនៅចាំបម្រើ អប់សពឪពុករបស់លោក។ ពួកគ្រូពេទ្យក៏អប់សពលោកអ៊ីស្រាអែល។
ក្រុមចម្រៀងមួយទៀត ដែលពោលពាក្យអរព្រះគុណ ចេញទៅខាងឆ្វេង ហើយខ្ញុំក៏ដើរតាមក្រោយពួកគេ មានទាំងប្រជាជនពាក់កណ្ដាលនៅលើកំផែង ពីលើប៉មគុកភ្លើង រហូតដល់កំផែងធំ
ត្រូវផ្សំគ្រឿងទាំងនេះធ្វើជាប្រេងបរិសុទ្ធសម្រាប់ពិធីលាបតាំង ដែលបានលាយចូលគ្នា តាមវិធីអ្នកផ្សំគ្រឿងក្រអូប ទុកជាប្រេងបរិសុទ្ធសម្រាប់លាបតាំង។
រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេង ទៅជាមានក្លិនស្អុយ ហើយសេចក្ដីចម្កួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា និងកិត្តិយសដូច្នោះដែរ។
ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះឲ្យគេ រួចគេក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ។