រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរអាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី និងពួកនេធីនិម។
នេហេមា 3:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកបម្រើព្រះវិហារ ដែលរស់នៅលើអូផែល បានជួសជុលចំណុចមួយនៅទល់មុខនឹងទ្វារទឹកខាងកើត និងប៉មដែលលយចេញនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមអ្នកបម្រើព្រះវិហារ ដែលរស់នៅលើអូផែល ជួសជុលរហូតដល់ផ្នែកនៅទល់មុខនឹងទ្វារគង្គា ប៉ែកខាងកើត និងប៉មដែលលយចេញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកនេធីនិមដែលនៅត្រង់អូផែល គេក៏ធ្វើរហូតដល់ទីទល់មុខនឹងទ្វារទឹកខាងកើត ហើយមកដល់ប៉មដែលលយចេញនោះ អាល់គីតាប ក្រុមអ្នកបម្រើម៉ាស្ជិទ ដែលរស់នៅលើអូផែល ជួសជុលរហូតដល់ផ្នែកនៅទល់មុខនឹងទ្វារគង្គា ប៉ែកខាងកើត និងប៉មដែលលយចេញ។ |
រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរអាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី និងពួកនេធីនិម។
ទ្រង់ធ្វើទ្វារខាងលើរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា ក៏សង់កំផែងអូផែលឡើងជាច្រើន។
ក្រោយមក ទ្រង់សង់កំផែងនៅខាងក្រៅកំផែងក្រុងដាវីឌទៀត គឺត្រង់ច្រកភ្នំខាងលិចជ្រោះគីហុន រហូតដល់មាត់ទ្វារផ្សារត្រី ក៏ធ្វើព័ទ្ធជុំវិញប៉មអូផែលដែរ ហើយបានធ្វើឲ្យមានកម្ពស់ឡើងជាច្រើន រួចទ្រង់តម្រូវឲ្យមានមេទ័ពនៅតាមទីក្រុងមានបន្ទាយនៅស្រុកយូដា។
ឯប្រជាជនឯទៀតៗ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ពួកអ្នកបម្រើព្រះវិហារ និងអស់អ្នកដែលបានញែកខ្លួនចេញពីប្រជាជនដែលរស់នៅស្រុកទាំងនោះ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកគេ គឺអស់អ្នកដែលមានចំណេះ និងការយល់ដឹង
ប៉ុន្ដែ ពួកអ្នកបម្រើព្រះវិហារ រស់នៅលើភ្នំអូផែល ហើយស៊ីហា និងគីសប៉ា ជាអ្នកគ្រប់គ្រងលើពួកអ្នកបម្រើព្រះវិហារ។
ពេលមកដល់ទ្វារក្បាលទឹក ដែលស្ថិតនៅពីមុខគេ គេឡើងតាមជណ្តើរក្រុងព្រះបាទដាវីឌ តាមកន្លែងឡើងទៅលើកំផែង ពីលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត។
បន្ទាប់មក មានពួកត្កូអា បានជួសជុលមួយផ្នែកទៀត នៅទល់មុខនឹងប៉មធំដែលលយចេញ រហូតដល់កំផែងអូផែល។
ប្រជាជនទាំងអស់បានមកជួបជុំគ្នានៅទីធ្លាខាងមុខទ្វារទឹក ដោយមានចិត្តតែមួយ ហើយគេសុំឲ្យស្មៀនអែសរ៉ាយកគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលព្រះយេហូវ៉ាបានបង្គាប់មកពួកអ៊ីស្រាអែល។
ដូច្នេះ ប្រជាជនក៏ចេញទៅកាប់យកមែកទាំងនោះមកធ្វើបារាំ នៅលើដំបូលផ្ទះរបស់គេរៀងៗខ្លួន នៅទីធ្លាផ្ទះរបស់គេ នៅទីលាននៃព្រះដំណាក់របស់ព្រះ នៅទីធ្លាត្រង់ទ្វារទឹក និងនៅទីធ្លាត្រង់ទ្វារអេប្រាអិម។
លោកអានក្នុងគម្ពីរនោះ នៅខាងមុខទីធ្លា ដែលស្ថិតនៅមុខទ្វារទឹក តាំងពីព្រលឹម រហូតដល់ថ្ងៃត្រង់ នៅចំពោះប្រជាជនទាំងប្រុសទាំងស្រី ព្រមទាំងអស់អ្នកដែលអាចយល់បាន ហើយគេក៏ផ្ទៀងត្រចៀកស្តាប់គម្ពីរក្រឹត្យវិន័យនោះ។
ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់ នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។