នេហេមា 3:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ាឡាល ជាកូនរបស់អ៊ូសាយ បានជួសជុលនៅមុខចន្ទល់កំផែង និងប៉មដែលលយចេញពីដំណាក់ស្តេចខាងលើ នៅក្បែរទីធ្លារបស់ក្រុមរក្សាស្ដេច ហើយបន្ទាប់ពីគាត់ មានពេដាយ៉ា ជាកូនរបស់ប៉ារ៉ូស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ាឡាល ជាកូនរបស់លោកអ៊ូសាយ ជួសជុលផ្នែកនៅទល់មុខនឹងជ្រុងកំពែង និងប៉មខាងលើ ដែលលយចេញពីដំណាក់ស្ដេចជិតទីធ្លាក្រុមអង្គរក្ស។ បន្ទាប់មក មានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ាឡាល ជាកូនអ៊ូសាយបានធ្វើនៅមុខរំពត់កំផែង នឹងប៉មដែលលយចេញពីដំណាក់ស្តេចខាងលើ ដែលនៅក្បែរទីធ្លារបស់ក្រុមរក្សាអង្គ ហើយបន្ទាប់នឹងគាត់មានពេដាយ៉ា ជាកូនប៉ារ៉ូសបានធ្វើ អាល់គីតាប លោកប៉ាឡាល ជាកូនរបស់លោកអ៊ូសាយ ជួសជុលផ្នែកនៅទល់មុខនឹងជ្រុងកំពែង និងប៉មខាងលើ ដែលលយចេញពីដំណាក់ស្ដេចជិតទីធ្លាក្រុមអង្គរក្ស។ បន្ទាប់មក មានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូស។ |
ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចគេឈប់នៅត្រង់ទ្វារពួកអ្នកយាម។
ស្មៀនអែសរ៉ាឈរលើវេទិកាធ្វើពីឈើ ដែលគេបានធ្វើសម្រាប់ការនោះ រួចមានម៉ាធិធា សេម៉ា អ័ណាយ៉ា អ៊ូរីយ៉ា ហ៊ីលគីយ៉ា និងម្អាសេយ៉ា ឈរនៅខាងស្តាំដៃរបស់លោក ហើយពេដាយ៉ា មីសាអែល ម៉ាលគា ហាស៊ូម ហាសបាដាណា សាការី និងមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់លោក។
ហើយក៏ពោលថា យើងនឹងសង់ផ្ទះមួយធំ ដែលមានបន្ទប់ទូលាយសម្រាប់យើង ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់។
គ្រានោះ ពួកទ័ពរបស់ស្តេចបាប៊ីឡូន កំពុងឡោមព័ទច្បាំងនឹងក្រុងយេរូសាឡិម ហើយហោរាយេរេមាត្រូវឃុំនៅក្នុងទីលានគុក ដែលនៅក្នុងវាំងនៃស្តេចយូដា។
ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមាម្តងទៀត ក្នុងកាលដែលលោកនៅជាប់ឃុំក្នុងទីលានគុកថា៖
ដូច្នេះ ព្រះបាទសេដេគាបានបង្គាប់ឲ្យគេឃុំលោកទុកនៅទីលានគុកវិញ ហើយឲ្យគេយកនំបុ័ងមួយដុំ ពីផ្លូវនៃពួកដុតនំបុ័ងមកឲ្យលោករាល់ៗថ្ងៃ ដរាបដល់នំបុ័ងទាំងប៉ុន្មាននៅទីក្រុងបានអស់។ ដូច្នេះ ហោរាយេរេមាក៏នៅជាប់ក្នុងទីលានគុកនោះ។
រួចគេយោងទាញហោរាយេរេមាឡើងរួចពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកវិញ។
ពួកខាល់ដេក៏ដុតព្រះរាជវាំង និងផ្ទះទាំងប៉ុន្មានរបស់បណ្ដាជនចោល ព្រមទាំងរំលំកំផែងក្រុងយេរូសាឡិមផង។
ដូច្នេះ ឯង ឱប៉មនៃហ្វូងចៀម ជាទួលខ្ពស់របស់កូនស្រីស៊ីយ៉ូនអើយ ឯងនឹងមានអំណាចគ្រប់គ្រងដូចដើមវិញ ឯងជារាជ្យរបស់កូនស្រីយេរូសាឡិម។