Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 12:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ហើយ​ពី​លើ​ទ្វារ​អេប្រាអិម និង​ត្រង់​ទ្វារ​ចាស់ ទ្វារ​ត្រី ប៉ម​ហា‌ណា‌នាល និង​ប៉ម​ហា‌មេអា រហូត​ដល់​ទ្វារ​ចៀម រួចគេ​ឈប់​នៅ​ត្រង់​ទ្វារ​ពួក​អ្នក​យាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 បន្ទាប់​មក យើង​ដើរ​កាត់​ខាង​លើ​ទ្វារ​អេប្រាអ៊ីម ទ្វារ​ចាស់ ទ្វារ​មច្ឆា ប៉ម​ហាណា‌នាល និង​ប៉ម​ហាមេ‌អា រហូត​ដល់​ទ្វារ​ចៀម ហើយ​ឈប់​នៅ​ត្រង់​ទ្វារ​នគរ‌បាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ហើយ​ពី​លើ​ទ្វារ​អេប្រា‌អិម នឹង​ត្រង់​ទ្វារ​ចាស់ ទ្វារ​ត្រី ប៉ម​ហា‌ណា‌នាល នឹង​ប៉ម​ហាមេអា រហូត​ដល់​ទ្វារ​ចៀម រួច​ដល់​ទ្វារ​គុក​នោះ ក៏​ឈប់​ឈរ​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 បន្ទាប់​មក យើង​ដើរ​កាត់​ខាង​លើ​ទ្វារ​អេប្រាអ៊ីម ទ្វារ​ចាស់ ទ្វារ​មច្ឆា ប៉ម​ហាណា‌នាល និង​ប៉ម​ហាមេ‌អា រហូត​ដល់​ទ្វារ​ចៀម ហើយ​ឈប់​នៅ​ត្រង់​ទ្វារ​នគរ‌បាល។

សូមមើលជំពូក ចម្លង




នេហេមា 12:39
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​ព្រះបាទ​យ៉ូអាស ដែល​ជា​បុត្រ​ព្រះបាទ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស រួច​ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម រំលំ​កំផែង​ទី​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង អស់​បួនរយ​ហត្ថ។


ដូច្នេះ អស់​អ្នក​ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ទាំង​ពីរ​ក្រុម ឈរ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ហើយ​ខ្ញុំ និង​ពួក​មេ​ពាក់​កណ្ដាល ក៏​នៅ​ជា​មួយ​ខ្ញុំដែរ


គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក បាន​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ​ជា​បរិសុទ្ធ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ជា​បរិសុទ្ធ​នោះ រហូត​ដល់​ប៉ម​ហា‌មេអា និង​រហូត​ដល់​ប៉ម​ហា‌ណា‌នាល។


ប៉ាឡាល ជា​កូន​របស់​អ៊ូសាយ បាន​ជួស​ជុល​នៅ​មុខ​ចន្ទល់​កំផែង និង​ប៉ម​ដែល​លយ​ចេញ​ពី​ដំណាក់​ស្តេច​ខាង​លើ នៅ​ក្បែរ​ទី​ធ្លា​របស់​ក្រុម​រក្សា​ស្ដេច ហើយ​បន្ទាប់​ពី​គាត់ មាន​ពេដាយ៉ា ជា​កូន​របស់​ប៉ារ៉ូស


កូន​ចៅ​របស់​សេណាអា​នាំ​គ្នា​សង់​ទ្វារ​ត្រី។ គេ​បាន​ដាក់​ធ្នឹម និង​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។


យ៉ូយ៉ាដា ជា​កូន​របស់​ផាសេហា និង​មស៊ូ‌ឡាម ជា​កូន​របស់​បេសូឌា បាន​ជួស‌ជុល​ទ្វារ​យេសាណា ។ គេ​ដាក់​ធ្នឹម និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។


ដូច្នេះ ប្រជា‌ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​បារាំ នៅ​លើ​ដំបូល​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន នៅ​ទី​ធ្លា​ផ្ទះ​របស់​គេ នៅ​ទី​លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ទី​ធ្លា​ត្រង់​ទ្វារ​ទឹក និង​នៅ​ទី​ធ្លា​ត្រង់​ទ្វារ​អេប្រាអិម។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​ទី​ក្រុង​នេះ​នឹង​បាន​សង់​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​ទ្វារ​ជ្រុង​កំផែង។


គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោម‌ព័ទ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​ហោរា​យេរេមា​ត្រូវ​ឃុំ​នៅ​ក្នុង​ទី‌លាន​គុក ដែល​នៅ​ក្នុង​វាំង​នៃ​ស្តេច​យូដា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​ថ្ងៃ​នោះ នឹងមាន​ឮ​សម្រែក​ចេញ​ពី​ទ្វារ​ត្រី និង​សូរ​ទ្រហោ​យំ​ពី​ឃុំ​ទី​ពីរ ហើយ​សូរ​គ្រាំ‌គ្រេង​ចេញ​ពី​ភ្នំ​ទាំង​ប៉ុន្មាន។


នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម មាន​ស្រះ​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែស‌ដា ស្រះ​នោះ​មាន​ថែវ​ប្រាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម