នេហេមា 3:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់ពីគាត់ មានបារូក ជាកូនរបស់សាប់បាយ បានជួសជុលមួយផ្នែកទៀត ចាប់តាំងពីចន្ទល់កំផែង រហូតដល់ទ្វារផ្ទះអេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់ពីគាត់មានលោកបារូក ជាកូនរបស់លោកសាប់បាយ ខំប្រឹងជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីមុមកំពែង រហូតដល់មាត់ទ្វារផ្ទះរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នឹងគាត់ មានបារូក ជាកូនសាប់បាយ បានខ្នះខ្នែងធ្វើមួយដុំទៀត ចាប់តាំងពីរំពត់កំផែង រហូតដល់ទ្វារផ្ទះអេលីយ៉ាស៊ីប ជាសំដេចសង្ឃ អាល់គីតាប បន្ទាប់ពីគាត់មានលោកបារូក ជាកូនរបស់លោកសាប់បាយ ខំប្រឹងជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីមុមកំពែង រហូតដល់មាត់ទ្វារផ្ទះរបស់មូស្ទីអេលីយ៉ាស៊ីប។ |
យ៉ូយ៉ាដា ជាកូនរបស់អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ មានកូនប្រុសម្នាក់ជាកូនប្រសាររបស់សានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនេះ ខ្ញុំក៏បណ្តេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។
មុនហេតុការណ៍នេះ សង្ឃអេលីយ៉ាស៊ីប ដែលត្រូវបានតែងតាំងឲ្យមើលខុសត្រូវលើបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយដែលបានភ្ជាប់សាច់ញាតិនឹងថូប៊ីយា
គ្រានោះ អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ និងពួកសង្ឃដែលជាបងប្អូនរបស់លោក បានក្រោកឡើង ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះជាបរិសុទ្ធ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង។ ពួកគេបានធ្វើពិធីញែកជាបរិសុទ្ធនោះ រហូតដល់ប៉មហាមេអា និងរហូតដល់ប៉មហាណានាល។
បន្ទាប់ពីគាត់ មានម្រេម៉ូត កូនរបស់អ៊ូរីយ៉ា និងជាចៅរបស់ហាកូស បានជួសជុលមួយផ្នែកទៀត ចាប់តាំងពីទ្វារផ្ទះរបស់អេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះរបស់លោក។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។