«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។
នេហេមា 13:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំអំពីដំណើរនេះផង ហើយសូមកុំលុបអំពើល្អដែលទូលបង្គំបានធ្វើ សម្រាប់ព្រះដំណាក់របស់ព្រះនៃទូលបង្គំ និងសម្រាប់កិច្ចការក្នុងព្រះដំណាក់របស់ព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការដែលទូលបង្គំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលទូលបង្គំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះព្រះដំណាក់របស់ព្រះអង្គ និងឲ្យប្រជាជនធ្វើពិធីគោរពបម្រើព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះនៃទូលបង្គំអើយ សូមនឹករឭកដល់ទូលបង្គំ ពីដំណើរការនេះផង សូមកុំលុបអំពើល្អដែលទូលបង្គំបានធ្វើ សំរាប់ព្រះវិហាររបស់ព្រះនៃទូលបង្គំ នឹងសំរាប់ការដែលត្រូវធ្វើក្នុងទីនោះចេញឡើយ។ អាល់គីតាប ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីការដែលខ្ញុំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលខ្ញុំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះដំណាក់របស់ទ្រង់ និងឲ្យប្រជាជនធ្វើពិធីគោរពបម្រើទ្រង់។ |
«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។
មួយទៀត ដោយព្រោះយើងមានចិត្តស្រឡាញ់ ដល់ព្រះវិហាររបស់ព្រះនៃយើង បានជាយើងប្រគល់មាស និងប្រាក់ទាំងប៉ុន្មាន ដែលជារបស់ខ្លួនយើង សម្រាប់ព្រះវិហាររបស់ព្រះនៃយើង ក្រៅអំពីរបស់ទាំងប៉ុន្មាន ដែលយើងបានត្រៀមទុក សម្រាប់ទីបរិសុទ្ធនេះ
គេបញ្ចុះសពលោកនៅជាមួយពួកស្តេច នៅក្នុងក្រុងដាវីឌ ព្រោះលោកបានធ្វើល្អក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ និងព្រះវិហារព្រះអង្គផង។
ឯអ្វីៗផ្សេងទៀតដែលត្រូវការសម្រាប់ព្រះដំណាក់នៃព្រះរបស់លោក ដែលជាបន្ទុករបស់លោកត្រូវផ្គត់ផ្គង់ លោកអាចបើកពីឃ្លាំងរាជទ្រព្យ។
មួយទៀត យើងបញ្ជាក់ប្រាប់អស់លោកថា ចំណែកពួកសង្ឃ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ ពួកអ្នកបម្រើព្រះវិហារ ឬពួកអ្នកបំពេញការងារក្នុងព្រះដំណាក់របស់ព្រះនេះ នោះមិនត្រូវទារពន្ធដារ សួយអាករ ឬពន្ធផ្លូវពីអ្នកទាំងនោះឡើយ។
«សូមសរសើរតម្កើងព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គបានបណ្ដាលព្រះហឫទ័យរបស់ស្តេចដូច្នេះ ឲ្យតាក់តែងលម្អព្រះដំណាក់របស់ព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡិម
បន្ទាប់មក ខ្ញុំបង្គាប់ពួកលេវី ឲ្យគេធ្វើពិធីសម្អាតខ្លួនជាបរិសុទ្ធ ហើយឲ្យគេមកចាំយាមនៅតាមទ្វារក្រុង ដើម្បីញែកថ្ងៃសប្ប័ទជាបរិសុទ្ធ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង ហើយសូមអាណិតមេត្តាទូលបង្គំ ដោយព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ។
ហើយខ្ញុំបានរៀបចំឲ្យមានតង្វាយឧស តាមពេលកំណត់ និងសម្រាប់ផលដំបូងដែរ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ សម្រាប់សេចក្ដីល្អផង។:៚
ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការល្អរបស់ទូលបង្គំផង គឺការទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្តចំពោះប្រជាជននេះ។
«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អនៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចព្រះបាទហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។
អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយយើងនឹងមិនលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតារបស់យើង និងចំពោះពួកទេវតារបស់ព្រះអង្គដែរ។