គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា៖ «ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែគ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះ និងលាដែលគេបានចងទុក និងជំរំដែលគេចោលប៉ុណ្ណោះ»។
នេហេមា 12:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបំពេញមុខងារបម្រើតាមបង្គាប់របស់ព្រះនៃគេ និងធ្វើពិធីសម្អាតឲ្យបានបរិសុទ្ធ ឯពួកចម្រៀង និងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់របស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាព្រះរាជបុត្រា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺប្រតិបត្តិតាមអ្វីៗសព្វបែបយ៉ាងដែលព្រះរបស់ខ្លួនបង្គាប់ និងធ្វើពិធីជម្រះផ្សេងៗ។ រីឯក្រុមចម្រៀង ក្រុមយាមទ្វារព្រះដំណាក់ ក៏បំពេញមុខងាររបស់ខ្លួន ស្របតាមបញ្ជាដែលព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រ បានចែងទុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងរក្សាបញ្ញើរបស់ព្រះនៃគេ នឹងការងារញែកជាបរិសុទ្ធ ពួកចំរៀង នឹងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់ដាវីឌ នឹងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់ អាល់គីតាប គឺប្រតិបត្តិតាមអ្វីៗសព្វបែបយ៉ាងដែលអុលឡោះជាម្ចាស់របស់ខ្លួនបង្គាប់ និងធ្វើពិធីជម្រះផ្សេងៗ។ រីឯក្រុមចំរៀង ក្រុមយាមទ្វារដំណាក់ ក៏បំពេញមុខងាររបស់ខ្លួន ស្របតាមបញ្ជាដែលស្តេចទត និងស្តេចស៊ូឡៃម៉ាន ជាកូន បានចែងទុក។ |
គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា៖ «ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែគ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះ និងលាដែលគេបានចងទុក និងជំរំដែលគេចោលប៉ុណ្ណោះ»។
ព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅលោកអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះដំណាក់នៃព្រះ
គឺសឡូមិតនេះ និងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលព្រះបាទដាវីឌ ព្រមទាំងមេលើពួកវង្សានុវង្ស មេលើទាហានមួយពាន់នាក់ មេលើមួយរយនាក់ និងពួកមេទ័ពធំបានថ្វាយ។
កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ និងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ព្រោះគេបរិសុទ្ធទាំងអស់ តែបណ្ដាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ