នេហេមា 12:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយេសួរ ជាឪពុករបស់យ៉ូយ៉ាគីម យ៉ូយ៉ាគីមជាឪពុករបស់អេលីយ៉ាស៊ីប អេលីយ៉ាស៊ីបជាឪពុករបស់យ៉ូយ៉ាដា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេសួរជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយេសួរ លោកបង្កើតយ៉ូយ៉ាគីមៗ បង្កើតអេលីយ៉ាស៊ីបៗ បង្កើតយ៉ូយ៉ាដា អាល់គីតាប លោកយេសួរជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា |
ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុក ព្រមទាំងពួកសង្ឃ រហូតដល់រជ្ជកាលព្រះបាទដារីយុស ជាស្តេចសាសន៍ពើស៊ី។
អ្នកទាំងនេះ រស់នៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងក្នុងគ្រានេហេមា ជាទេសាភិបាល និងអែសរ៉ា ដែលជាសង្ឃ និងជាស្មៀន។
រីឯបាកប៊ូគា និងអ៊ូនី និងបងប្អូនរបស់លោក ឈរបំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។
យ៉ូយ៉ាដា ជាកូនរបស់អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ មានកូនប្រុសម្នាក់ជាកូនប្រសាររបស់សានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនេះ ខ្ញុំក៏បណ្តេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។
មុនហេតុការណ៍នេះ សង្ឃអេលីយ៉ាស៊ីប ដែលត្រូវបានតែងតាំងឲ្យមើលខុសត្រូវលើបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយដែលបានភ្ជាប់សាច់ញាតិនឹងថូប៊ីយា
វិលមកក្រុងយេរូសាឡិមវិញ ហើយពេលនោះ ខ្ញុំឃើញអំពើអាក្រក់ដែលអេលីយ៉ាស៊ីបបានប្រព្រឹត្ត ដោយរៀបចំបន្ទប់មួយសម្រាប់ថូប៊ីយ៉ា នៅក្នុងទីលានព្រះដំណាក់របស់ព្រះ។
គ្រានោះ អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ និងពួកសង្ឃដែលជាបងប្អូនរបស់លោក បានក្រោកឡើង ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះជាបរិសុទ្ធ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង។ ពួកគេបានធ្វើពិធីញែកជាបរិសុទ្ធនោះ រហូតដល់ប៉មហាមេអា និងរហូតដល់ប៉មហាណានាល។