ក្នុងពួកលេវី មានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនអាសរីកាម អាសរីកាមជាកូនហាសាបយ៉ា ក្នុងពួកកូនចៅម្រ៉ារី
នេហេមា 11:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមពួកលេវីមាន សេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនរបស់អាសរីកាម អាសរីកាមជាកូនហាសាបយ៉ា ហាសាបយ៉ាជាកូនប៊ូននី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមលេវីមាន លោកសេម៉ាយ៉ា ជាកូនរបស់លោកហាស៊ូប ដែលត្រូវជាកូនរបស់លោកអាសរីកាំ ជាកូនរបស់លោកហាសាបយ៉ា ជាកូនរបស់លោកប៊ូននី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកលេវី មានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនរបស់អាសរីកាមៗជាកូនហាសាបយ៉ាៗជាកូនប៊ូននី អាល់គីតាប ក្រុមលេវីមាន: លោកសេម៉ាយ៉ា ជាកូនរបស់លោកហាស៊ូប ដែលត្រូវជាកូនរបស់លោកអាសរីកាំ ជាកូនរបស់លោកហាសាបយ៉ា ជាកូនរបស់លោកប៊ូននី។ |
ក្នុងពួកលេវី មានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនអាសរីកាម អាសរីកាមជាកូនហាសាបយ៉ា ក្នុងពួកកូនចៅម្រ៉ារី
សាលូមជាកូនកូរេ ដែលជាកូនអេបៀសាប់ អេបៀសាប់ជាកូនកូរេ និងពួកបងប្អូនដែលជាជំនួរវង្សឪពុកគាត់ គឺជាពួកកូរេ គេត្រួតត្រាលើការងារនៃពួកឆ្មាំទ្វារត្រសាល។ ឯបុព្វបុរសគេបានត្រួតត្រាលើត្រសាលនៃព្រះយេហូវ៉ា គឺជាពួកឆ្មាំទ្វារដែរ។
ព្រមទាំងបងប្អូនរបស់គេ ជាអ្នកខ្លាំងពូកែមានចិត្តក្លាហាន ទាំងអស់មាន ១២៨ នាក់ ឯអ្នកដែលគ្រប់គ្រងលើគេ គឺសាបឌាល ជាកូនកេដូលីម។
ព្រមទាំងសាបថាយ និងយ៉ូសាបាឌ ជាមេនៃពួកលេវី ដែលគ្រប់គ្រងលើការងារខាងក្រៅព្រះដំណាក់របស់ព្រះ។