នេហេមា 11:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងបងប្អូនរបស់គាត់ ដែលជាកំពូលលើវង្សរបស់ឪពុក ទាំងអស់មាន ២៤២ នាក់។ បន្ទាប់មក មានអ័ម៉ាសាយ ជាកូនអ័សារាល ដែលជាកូនរបស់អ័ហាសាយ អ័ហាសាយជាកូនមស៊ីលេម៉ូត មស៊ីលេម៉ូតជាកូនអ៊ីមមើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងបងប្អូនរបស់គាត់ដែលត្រូវជាមេលើក្រុមគ្រួសារ មានគ្នាទាំងអស់ ២៤២នាក់។ បន្ទាប់មកទៀត មានលោកអម៉ាសាយ ជាកូនរបស់លោកអសារាល ដែលជាកូនរបស់លោកអហាសាយ ដែលជាកូនរបស់លោកមស៊ីលេម៉ូត ដែលជាកូនរបស់លោកអ៊ីមមើរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកបងប្អូនលោកដែលជាកំពូលលើវង្សរបស់ឪពុកគេ រួមទាំងអស់ មាន២៤២នាក់ ហើយមានអ័ម៉ាសាយ ជាកូនអ័សារាលដែលជាកូនរបស់អ័ហាសាយៗ ជាកូនមស៊ីលេម៉ូតៗ ជាកូនអ៊ីមមើរ អាល់គីតាប ព្រមទាំងបងប្អូនរបស់គាត់ដែលត្រូវជាមេលើក្រុមគ្រួសារ មានគ្នាទាំងអស់ ២៤២នាក់។ បន្ទាប់មកទៀត មានលោកអម៉ាសាយ ជាកូនរបស់លោកអសារាល ដែលជាកូនរបស់លោកអហាសាយ ដែលជាកូនរបស់លោកមស៊ីលេម៉ូត ដែលជាកូនរបស់លោកអ៊ីមមើរ |
ព្រមទាំងបងប្អូនរបស់ពួកគេ ដែលធ្វើការនៅក្នុងព្រះដំណាក់ ទាំងអស់មាន ៨២២ នាក់ ហើយមានអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនពេឡាលា ពេឡាលាជាកូនអាំស៊ី អាំស៊ីជាកូនសាការី សាការីជាកូនផាសហ៊ើរ ផាសហ៊ើរជាកូនម៉ាលគា
ព្រមទាំងបងប្អូនរបស់គេ ជាអ្នកខ្លាំងពូកែមានចិត្តក្លាហាន ទាំងអស់មាន ១២៨ នាក់ ឯអ្នកដែលគ្រប់គ្រងលើគេ គឺសាបឌាល ជាកូនកេដូលីម។