គេបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល។ បន្ទាប់មក ពួកយូដាត្រូវនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
នេហេមា 11:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាម មស៊ូឡាមជាកូនសាដុក សាដុកជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូតជាកូនអ័ហ៊ីទូប ដែលជាមេគ្រប់គ្រងលើព្រះដំណាក់របស់ព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសេរ៉ាយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមស៊ូឡាម ដែលជាកូនរបស់លោកសាដុក ដែលជាកូនរបស់លោកមេរ៉ាយ៉ូត ដែលជាកូនរបស់លោកអហ៊ីទូប ដែលជាអ្នកដឹកនាំកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាមៗ ជាកូនសាដុកៗ ជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាមេត្រួតលើព្រះវិហារនៃព្រះ អាល់គីតាប លោកសេរ៉ាយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមស៊ូឡាម ដែលជាកូនរបស់លោកសាដុក ដែលជាកូនរបស់លោកមេរ៉ាយ៉ូត ដែលជាកូនរបស់លោកអហ៊ីទូប ដែលជាអ្នកដឹកនាំកិច្ចការក្នុងដំណាក់របស់អុលឡោះ។ |
គេបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល។ បន្ទាប់មក ពួកយូដាត្រូវនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
អ័សារាជាកូនរបស់ហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាម មស៊ូឡាមជាកូនសាដុក សាដុកជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូតជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះដំណាក់របស់ព្រះ
មើល៍! អ័ម៉ារា ជាសម្ដេចសង្ឃ លោកត្រួតលើអ្នករាល់គ្នាក្នុងអស់ទាំងកិច្ចការខាងឯព្រះយេហូវ៉ា ហើយសេបាឌាជាកូនអ៊ីសម៉ាអែល លោកជាចៅហ្វាយលើកុលសម្ព័ន្ធយូដា ក្នុងគ្រប់ទាំងការខាងឯស្តេច ហើយពួកលេវីក៏នៅចំពោះអ្នករាល់គ្នាទុកជាអាជ្ញា ចូរធ្វើការដោយចិត្តក្លាហានចុះ សូមព្រះយេហូវ៉ាគង់នៅខាងណាដែលត្រឹមត្រូវផង»។
យេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត និងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះនៅក្រោមអំណាចកូណានា និងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ព្រះបាទហេសេគា និងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះដំណាក់របស់ព្រះ។
ព្រមទាំងបងប្អូនរបស់ពួកគេ ដែលធ្វើការនៅក្នុងព្រះដំណាក់ ទាំងអស់មាន ៨២២ នាក់ ហើយមានអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនពេឡាលា ពេឡាលាជាកូនអាំស៊ី អាំស៊ីជាកូនសាការី សាការីជាកូនផាសហ៊ើរ ផាសហ៊ើរជាកូនម៉ាលគា
អេលាសារ ជាកូនរបស់សង្ឃអើរ៉ុន ត្រូវធ្វើជាប្រធានលើមេដឹកនាំរបស់ពួកលេវី ហើយត្រូវមើលខុសត្រូវលើអស់អ្នកដែលថែរក្សាទីបរិសុទ្ធ។
គាត់ចេញទៅពិគ្រោះជាមួយពួកសង្គ្រាជ និងពួកមេទ័ពរក្សាព្រះវិហារ ពីរបៀបដែលគាត់នឹងបញ្ជូនព្រះអង្គទៅឲ្យពួកគេ។
ពេលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជឮដូច្នេះ ពួកគេក៏វិលវល់ក្នុងចិត្តអំពីពួកសាវក ដោយឆ្ងល់ពីហេតុការណ៍ដែលបានកើតឡើង។