ដ្បិតពួកលេវីទាំងបួននាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងាររបស់គេ និងត្រួតលើបន្ទប់ ហើយលើរបស់ថ្លៃវិសេសក្នុងព្រះដំណាក់របស់ព្រះ។
នេហេមា 10:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃមួយរូប ដែលជាពូជពង្សរបស់លោកអើរ៉ុន នឹងនៅជាមួយពួកលេវី នៅពេលពួកលេវីទទួលយកតង្វាយមួយភាគក្នុងដប់នោះ ហើយពួកលេវីត្រូវយកមួយភាគក្នុងដប់ ពីតង្វាយមួយភាគក្នុងដប់នោះ ទៅឯព្រះដំណាក់របស់ព្រះយេហូវ៉ាជាព្រះនៃយើង ដាក់ក្នុងបន្ទប់ ជាឃ្លាំងនៃព្រះដំណាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលក្រុមលេវីនាំយកតង្វាយមួយភាគដប់ចូលមក បូជាចារ្យមួយរូបដែលជាពូជពង្សរបស់លោកអើរ៉ុន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃតង្វាយមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះនៃយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ក៏នៅជាមួយនឹងពួកកូនចៅលេវី ក្នុងកាលដែលគេទទួលយកដង្វាយ១ភាគក្នុង១០នោះដែរ រួចពួកលេវីត្រូវយក១ភាគក្នុង១០ ពីដង្វាយ១ភាគក្នុង១០នោះ មកឯព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃយើង ដាក់ក្នុងបន្ទប់ ជាឃ្លាំងនៃព្រះវិហារដែរ អាល់គីតាប ពេលក្រុមលេវីនាំយកជំនូនមួយភាគដប់ចូលមក អ៊ីមុាំមួយនាក់ដែលជាពូជពង្សរបស់ហារូន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃជំនូនមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃដំណាក់របស់អុលឡោះជាម្ចាស់នៃយើង។ |
ដ្បិតពួកលេវីទាំងបួននាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងាររបស់គេ និងត្រួតលើបន្ទប់ ហើយលើរបស់ថ្លៃវិសេសក្នុងព្រះដំណាក់របស់ព្រះ។
ហើយខ្ញុំបានរៀបចំឲ្យមានតង្វាយឧស តាមពេលកំណត់ និងសម្រាប់ផលដំបូងដែរ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ សម្រាប់សេចក្ដីល្អផង។:៚
ផលពីដីមួយភាគក្នុងដប់ ទោះបើជាផលដែលកើតពីដី ឬជាផ្លែឈើ នោះជារបស់ព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសម្រាប់ព្រះអង្គ
ហើយកាលណាអ្នករាល់គ្នាបរិភោគនំប៉័ងរបស់ស្រុកនោះ អ្នករាល់គ្នាត្រូវញែកមួយចំណែកថ្វាយព្រះយេហូវ៉ា។
គ្រប់ជំនាន់តទៅ អ្នករាល់គ្នាត្រូវថ្វាយមួយចំណែកពីម្សៅដែលលាយមុនដំបូងដល់ព្រះយេហូវ៉ា។
ចំពោះកូនចៅលេវី យើងបានប្រគល់អស់ទាំងតង្វាយដែលកូនចៅអ៊ីស្រាអែលថ្វាយមួយភាគក្នុងដប់ ទុកជាមត៌ក ជាថ្នូរសម្រាប់ការងារដែលពួកគេធ្វើ គឺជាការងាររបស់ពួកគេនៅក្នុងត្រសាលជំនុំ។
ដ្បិតភោគផលមួយភាគក្នុងដប់ ដែលកូនចៅអ៊ីស្រាអែលបានថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នោះយើងបានប្រគល់ឲ្យពួកលេវីទុកជាមត៌កហើយ។ ហេតុនេះបានជាយើងប្រាប់ពួកគេថា "ពួកគេគ្មានកេរអាករក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ"»។
ត្រូវញែកតង្វាយមួយភាគក្នុងដប់ ពីគ្រប់ទាំងភោគផលដែលទទួលបានពីស្រែចម្ការរបស់អ្នក រៀងរាល់ឆ្នាំកុំខាន ។