និក្ខមនំ 8:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ចាកចេញពីផារ៉ោន ហើយអធិស្ឋានដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចម៉ូសេក៏ចេញពីផារ៉ោនទៅទូលអង្វរដល់ព្រះយេហូវ៉ា អាល់គីតាប ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយទូរអាអង្វរអុលឡោះតាអាឡា។ |
លោកម៉ូសេ និងលោកអើរ៉ុនក៏ចេញពីផារ៉ោនទៅ ហើយលោកម៉ូសេស្រែកអង្វរព្រះយេហូវ៉ាអំពីរឿងកង្កែប ដែលព្រះអង្គបាននាំមកលើផារ៉ោននោះ។
ព្រះយេហូវ៉ាក៏បានធ្វើតាម ដូចលោកម៉ូសេបានទូលសូម គឺរុយក៏ថយចេញពីផារ៉ោន ពីពួកនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ស្ដេច ឥតមាននៅសល់មួយឡើយ។
ដូច្នេះ លោកម៉ូសេក៏ចាកចេញពីផារ៉ោន ហើយទៅក្រៅទីក្រុង លោកលើកដៃទៅព្រះយេហូវ៉ា នោះផ្គរលាន់ និងព្រឹលក៏ស្ងប់ទៅ ហើយភ្លៀងក៏រាំង លែងធ្លាក់មកលើដីទៀត។
ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។