គេក៏លើកម្ហូបអាហារមកជូនលោកដោយឡែក ជូនអ្នកទាំងនោះដោយឡែក ហើយពួកសាសន៍អេស៊ីព្ទដែលបរិភោគជាមួយលោកដោយឡែក ព្រោះសាសន៍អេស៊ីព្ទគ្មានច្បាប់នឹងបរិភោគជាមួយសាសន៍ហេព្រើរឡើយ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទ។
និក្ខមនំ 8:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកម៉ូសេទូលថា៖ «មិនគួរគប្បីនឹងធ្វើដូច្នោះទេ ដ្បិតយញ្ញបូជាដែលយើងខ្ញុំថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ គឺជាទីស្អប់ខ្ពើម ដល់សាសន៍អេស៊ីព្ទ។ ប្រសិនបើយើងខ្ញុំថ្វាយយញ្ញបូជា នៅចំពោះមុខសាសន៍អេស៊ីព្ទ ដែលគេស្អប់ខ្ពើមដូច្នេះ តើគេនឹងមិនចោលយើងខ្ញុំនឹងថ្មទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកម៉ូសេទូលថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើយញ្ញបូជា គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្មគប់សម្លាប់យើងខ្ញុំមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែម៉ូសេប្រកែកថា មិនគួរគប្បីនឹងធ្វើដូច្នោះទេ បើធ្វើយ៉ាងនោះ ឈ្មោះថាយើងខ្ញុំនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដោយយញ្ញបូជាដែលជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទហើយ ចុះបើយើងខ្ញុំធ្វើយញ្ញបូជានៅចំពោះមុខសាសន៍អេស៊ីព្ទ ដែលគេស្អប់ខ្ពើមដូច្នេះ នោះតើគេមិនចោលយើងខ្ញុំនឹងថ្មទេឬអី អាល់គីតាប ប៉ុន្តែ ម៉ូសាជម្រាបថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំ ដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើគូរបាន គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្ម គប់សម្លាប់យើងខ្ញុំមិនខាន។ |
គេក៏លើកម្ហូបអាហារមកជូនលោកដោយឡែក ជូនអ្នកទាំងនោះដោយឡែក ហើយពួកសាសន៍អេស៊ីព្ទដែលបរិភោគជាមួយលោកដោយឡែក ព្រោះសាសន៍អេស៊ីព្ទគ្មានច្បាប់នឹងបរិភោគជាមួយសាសន៍ហេព្រើរឡើយ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទ។
នោះត្រូវឆ្លើយថា "យើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា ជាអ្នកឃ្វាលសត្វតាំងពីក្មេងរហូតមកដល់ពេលនេះ ទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំតរៀងមក" ដើម្បីឲ្យបងៗបានរស់នៅក្នុងស្រុកកូសែននេះ ព្រោះពួកគង្វាលសត្វទាំងអស់ជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទណាស់»។
ស្ដេចបានបំផ្លាញទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡិម គឺនៅខាងស្តាំភ្នំអសោចិ៍ ដែលព្រះបាទសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន និងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយតង្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្ដេចក៏ធ្វើបង្អាប់ទាំងអស់ដែរ។
កាលការទាំងនេះបានសម្រេចហើយ ពួកមេដឹកនាំបានចូលមកប្រាប់ខ្ញុំថា "ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ និងសាសន៍អាម៉ូរីវិញ។
គេនឹងស្តាប់តាមអ្នក ហើយអ្នក និងពួកចាស់ទុំអ៊ីស្រាអែល ត្រូវចូលទៅជួបស្តេចស្រុកអេស៊ីព្ទ ទូលថា "ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍ហេព្រើរ បានយាងមកជួបយើងខ្ញុំ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ"។
ផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «សូមអង្វរព្រះយេហូវ៉ាឲ្យយកកង្កែបចេញពីយើង និងពីប្រជារាស្ត្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជននេះ ចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា»។
គ្មានអ្នកណាមួយនឹកឃើញ គេឥតមានតម្រិះ ឬយោបល់នឹកថា ខ្លះបានយកទៅដុតហើយខ្លះប្រើយករងើកដុតធ្វើនំបុ័ង យើងបានអាំងសាច់ស៊ីផង។ ឈើដែលនៅសល់ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ? តើគួរឲ្យយើងក្រាបចុះចំពោះដុំឈើឬទេ?