ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 40:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ពេល​ពួក​លោក​ចូល​ទៅ​ជិត​អាស‌នា ពួក​លោក​តែង​លាង​សម្អាត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ពន្លា ឬ​ចូល​ទៅ​ជិត​អាសនៈ ពួក​លោក​តែងតែ​ធ្វើ​ពិធី​លាង​ជម្រះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វេលា​ណា​ដែល​អ្នក​ទាំង​នោះ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​ទៅ​ជិត​អាសនា នោះ​តែង​លាង​សំអាត​សិន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

សូមមើលជំពូក

អាល់គីតាប

ពេល​ពួក​គាត់​ចូល​ទៅ​ក្នុង​ជំរំ ឬ​ចូល​ទៅ​ជិត​អាសនៈ ពួក​គាត់​តែង​តែ​ធ្វើ​ពិធី​លាង​ជម្រះ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក



និក្ខមនំ 40:32
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​អន្តរធាន​ទៅ​យ៉ាង​ឆាប់​ដល់​ម៉្លេះ គេ​ត្រូវ​រលាយ​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង!


ត្រូវ​នាំ​អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ រួច​យក​ទឹក​មក​លាង​សម្អាត​ពួក‌គេ។


រួច​លោក​លាត​ត្រសាល​បាំង​រោង​ឧបោ‌សថ ហើយ​ដាក់​គម្រប​ពី​លើ​ត្រសាល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ហើយ​លោក​ម៉ូសេ លោក​អើរ៉ុន និង​ពួក​កូន​របស់​លោក​អើរ៉ុន​ក៏​ប្រើ​ទឹក​ក្នុង​ចាន​នោះ សម្រាប់​លាង​ដៃ និង​លាង​ជើង។


លោក​ដំឡើង​រនាំង​នៃ​ទី‌លាន នៅ​ជុំ‌វិញ​រោង​ឧបោ‌សថ និង​អាស‌នា រួច​ដាក់​រនាំង​នៅ​មាត់​ទ្វារ​ទី‌លាន។ ដូច្នេះ លោក​ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​ចប់​សព្វ​គ្រប់។


លោក​ម៉ូសេ​បាន​រាប់​ចំនួន​បណ្ដា‌ជន​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។