ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 40:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​លោក​ម៉ូសេ លោក​អើរ៉ុន និង​ពួក​កូន​របស់​លោក​អើរ៉ុន​ក៏​ប្រើ​ទឹក​ក្នុង​ចាន​នោះ សម្រាប់​លាង​ដៃ និង​លាង​ជើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក ប្រើ​ទឹក​ក្នុង​អាង​នេះ សម្រាប់​ពិធី​លាង​ដៃ និង​លាង​ជើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ម៉ូសេ អើរ៉ុន នឹង​ពួក​កូន​អើរ៉ុន​ក៏​លាង​ដៃ លាង​ជើង​ត្រង់​ចាន​នោះ

សូមមើលជំពូក

អាល់គីតាប

ម៉ូសា ហារូន និង​កូន​ប្រុស​របស់​គាត់ ប្រើ​ទឹក​ក្នុង​អាង​នេះ​សម្រាប់​ពិធី​លាង​ដៃ និង​លាង​ជើង។

សូមមើលជំពូក



និក្ខមនំ 40:31
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់​ថា ទូល‌បង្គំគ្មាន​ទោស​ទេ ហើយ​ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ


លោក​ដាក់​ចាន​ក្លាំ​នៅ​ចន្លោះ​ត្រសាល​ជំនុំ និង​អាស‌នា រួច​ដាក់​ទឹក​ក្នុង​ចាន​នោះ​សម្រាប់​លាង​សម្អាត


ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ពេល​ពួក​លោក​ចូល​ទៅ​ជិត​អាស‌នា ពួក​លោក​តែង​លាង​សម្អាត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ដែល​ងូត​ទឹក​ហើយមិន​បាច់​លាង​ខ្លួន​ទេ ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ដ្បិត​ខ្លួន​ទាំង​មូល​ស្អាត​ហើយ។ អ្នក​រាល់​គ្នា​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ»។


តែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ក៏​សម្អាត​យើង​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។


ប្រសិន‌បើ​យើង​លន់‌តួ​បាប​របស់​យើង នោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ព្រះ‌អង្គ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់។