ត្រូវធ្វើចង្កៀងប្រាំពីរសម្រាប់ឲ្យគេដាក់នៅលើ ដើម្បីឲ្យមានពន្លឺចេញទៅខាងមុខ។
និក្ខមនំ 40:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេអុជចង្កៀងទាំងអស់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក អាល់គីតាប គេអុជចង្កៀងទាំងអស់ នៅចំពោះអុលឡោះតាអាឡា ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ |
ត្រូវធ្វើចង្កៀងប្រាំពីរសម្រាប់ឲ្យគេដាក់នៅលើ ដើម្បីឲ្យមានពន្លឺចេញទៅខាងមុខ។
ត្រូវយកតុមករៀបចំឲ្យមានរបៀប ហើយយកជើងចង្កៀងមក រួចរៀបចំចង្កៀងទាំងអស់នៅលើនោះផង។
«ចូរប្រាប់អើរ៉ុនថា ពេលអ្នកដាក់ចង្កៀង ត្រូវឲ្យចង្កៀងទាំងប្រាំពីរភ្លឺនៅមុខជើងចង្កៀង»។
អើរ៉ុនក៏បានធ្វើដូច្នោះ គឺលោកដាក់ចង្កៀងឲ្យភ្លឺនៅមុខជើងចង្កៀង ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
មានផ្លេកបន្ទោរ មានសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្កមួយនោះមក ហើយនៅមុខបល្ល័ង្កនោះ មានចង្កៀងប្រាំពីរកំពុងឆេះ នោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះ។