លោកម៉ូសេក៏ត្រឡប់មកវិញ ហើយហៅពួកចាស់ទុំរបស់ប្រជាជនមក ប្រាប់គេអស់ទាំងពាក្យដែលព្រះយេហូវ៉ាបានបង្គាប់លោក។
និក្ខមនំ 4:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអើរ៉ុននិយាយរៀបរាប់ពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ ព្រមទាំងធ្វើទីសម្គាល់ឲ្យបណ្ដាជនឃើញទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអើរ៉ុនរៀបរាប់អំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលប្រាប់លោកម៉ូសេ ព្រមទាំងធ្វើទីសម្គាល់ឲ្យប្រជាជនឃើញផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចហើយ អើរ៉ុនរ៉ាយរឿងប្រាប់ពីអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលនឹងម៉ូសេ ព្រមទាំងធ្វើអស់ទាំងទីសំគាល់នោះនៅមុខគេដែរ អាល់គីតាប ហារូនរៀបរាប់អំពីសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលប្រាប់ម៉ូសា ព្រមទាំងធ្វើទីសំគាល់ឲ្យប្រជាជនឃើញផង។ |
លោកម៉ូសេក៏ត្រឡប់មកវិញ ហើយហៅពួកចាស់ទុំរបស់ប្រជាជនមក ប្រាប់គេអស់ទាំងពាក្យដែលព្រះយេហូវ៉ាបានបង្គាប់លោក។
ប៉ុន្ដែ លោកម៉ូសេប្រកែកថា៖ «មើល៍ គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ ដ្បិតគេនឹងពោលថា "ព្រះយេហូវ៉ាមិនបានលេចមកឲ្យអ្នកឃើញទេ"»។
អ្នកត្រូវប្រាប់គាត់ ហើយឲ្យគាត់និយាយជំនួសអ្នក យើងនឹងនៅជាមួយមាត់របស់អ្នក និងជាមួយមាត់របស់គាត់ ក៏នឹងបង្រៀនអ្នកពីអ្វីដែលអ្នកត្រូវធ្វើផង។
គាត់នឹងនិយាយទៅប្រជាជនជំនួសអ្នក គាត់នឹងធ្វើជាមាត់ឲ្យអ្នក ហើយអ្នកនឹងបានដូចជាព្រះសម្រាប់គាត់។