លោកអេលីសេបង្គាប់កេហាស៊ីថា៖ «ចូរក្រវាត់ចង្កេះ ហើយកាន់ដំបងរបស់ខ្ញុំចេញទៅ បើជួបអ្នកណាតាមផ្លូវ កុំជម្រាបសួរគេឡើយ បើអ្នកណាជម្រាបសួរឯង ក៏កុំឆ្លើយតបវិញដែរ ចូរទៅដាក់ដំបងរបស់ខ្ញុំនៅលើមុខកូននោះទៅ»។
និក្ខមនំ 4:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកដំបងនេះកាន់នៅដៃ សម្រាប់នឹងធ្វើទីសម្គាល់ចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសម្គាល់ដ៏អស្ចារ្យផ្សេងៗ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងយកដំបងនេះកាន់នៅដៃ សំរាប់នឹងធ្វើទីសំគាល់ចុះ។ អាល់គីតាប ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសំគាល់ដ៏អស្ចារ្យផ្សេងៗ»។ |
លោកអេលីសេបង្គាប់កេហាស៊ីថា៖ «ចូរក្រវាត់ចង្កេះ ហើយកាន់ដំបងរបស់ខ្ញុំចេញទៅ បើជួបអ្នកណាតាមផ្លូវ កុំជម្រាបសួរគេឡើយ បើអ្នកណាជម្រាបសួរឯង ក៏កុំឆ្លើយតបវិញដែរ ចូរទៅដាក់ដំបងរបស់ខ្ញុំនៅលើមុខកូននោះទៅ»។
ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃទៅលើសមុទ្រ ញែកទឹកចេញពីគ្នាទៅ ដើម្បីឲ្យកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្ដាលសមុទ្រ។
លោកម៉ូសេមានប្រសាសន៍ទៅលោកយ៉ូស្វេថា៖ «ចូរទៅកេណ្ឌមនុស្សខ្លះមក ហើយចេញទៅច្បាំងជាមួយសាសន៍អាម៉ាឡេក។ ស្អែក ខ្ញុំនឹងទៅឈរនៅលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះនៅដៃ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «តើមានអ្វីនៅដៃរបស់អ្នក?» លោកឆ្លើយថា៖ «មានដំបង»។
លោកម៉ូសេក៏នាំយកប្រពន្ធ កូន បញ្ជិះលើសត្វលា វិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ហើយយកទាំងដំបងរបស់ព្រះកាន់នៅដៃ។
«ចូរយកដំបង ហើយប្រមូលក្រុមជំនុំឲ្យជួបជុំគ្នា គឺអ្នក និងអើរ៉ុនជាបងរបស់អ្នក រួចបង្គាប់ថ្មដានៅចំពោះមុខគេ ឲ្យទឹកហូរចេញមក។ ដូច្នេះ អ្នកត្រូវនាំទឹកចេញពីថ្មសម្រាប់ពួកគេ។ អ្នកត្រូវឲ្យទឹកដល់ក្រុមជំនុំ ព្រមទាំងហ្វូងសត្វរបស់គេផឹក តាមរបៀបនេះឯង»។
ផ្ទុយទៅវិញ ព្រះបានជ្រើសរើសអ្វីដែលល្ងីល្ងើក្នុងលោកនេះ ដើម្បីធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស ព្រះបានជ្រើសរើសអ្វីដែលខ្សោយក្នុងលោកនេះ ដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស