ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 39:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​នៅ​ទី​បរិសុទ្ធ សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​សង្ឃ​អើរ៉ុន និង​សម្លៀក‌បំពាក់​សម្រាប់​ពួក​កូន​របស់​លោក ដែល​ត្រូវ​បំពេញ​មុខ​ងារ​ជា​សង្ឃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សម្លៀក‌បំពាក់​ពិធី​បុណ្យ​ដែល​សម្រាប់​ប្រើ​ក្នុង​ទីសក្ការៈ សម្លៀក‌បំពាក់​សក្ការៈ​របស់​មហា​បូជា‌ចារ្យ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​របស់​លោក ដែល​ត្រូវ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នឹង​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​នៅ​ទី​បរិសុទ្ធ អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​នឹង​សំលៀក‌បំពាក់​ទាំង​អស់​សំរាប់​ឲ្យ​ពួក​កូន​លោក​ធ្វើ​ការ‌ងារ​ជា​សង្ឃ។

សូមមើលជំពូក

អាល់គីតាប

សម្លៀក​បំពាក់​ពិធី​បុណ្យ ដែល​សម្រាប់​ប្រើ​ក្នុង​ទី​សក្ការៈ សម្លៀក​បំពាក់​សក្ការៈ​របស់​មូស្ទី​ហារូន និង​សម្លៀក​បំពាក់​កូន​ប្រុស​របស់​គាត់ ដែល​ត្រូវ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ។

សូមមើលជំពូក



និក្ខមនំ 39:41
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​អើរ៉ុន ជា​បង​របស់​អ្នក សម្រាប់​ជា​កិត្តិ‌យស និង​ភាព​លម្អ។


ត្រូវ​យក​ខ្សែ​ខៀវ ចង​ក្រវិល​នៃ​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​ក្រវិល​អេផូឌ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​អេផូឌ កុំ​ឲ្យ​របូត​ចេញ​ពី​អេផូឌ​ឡើយ។


ត្រូវ​ធ្វើ​អាវ​ខ្លី និង​ខ្សែ​ក្រវាត់ ព្រម​ទាំង​ឈ្នួត​សម្រាប់​កូន​ប្រុសៗ​របស់​អើរ៉ុន ដើម្បី​ជា​កិត្តិ‌យស និង​ភាព​លម្អ​របស់​គេ។


អស់​ទាំង​សម្លៀក‌បំពាក់​ការ‌ងារ គឺ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​សង្ឃ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​ៗ​របស់​គាត់ សម្រាប់​បំពេញ​មុខ​ងារ​ជា​សង្ឃ


គេ​បាន​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ។ គេ​ក៏​បាន​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​លោក​អើរ៉ុន ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


រនាំង​ទី‌លាន សសរ និង​ជើង​ទ្រ រនាំង​សម្រាប់​បាំង​មាត់​ទ្វារ​ទី‌លាន ខ្សែ​ចម្រឹង គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រោង​ឧបោ‌សថ គឺ​សម្រាប់​ត្រសាល​ជំនុំ


កូន​ចៅ​អ៊ី‌ស្រា‌អែល​ធ្វើ​គ្រប់​កិច្ច‌ការ​ទាំង​អស់ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។