ហើយនៅក្រោមស៊ុមម្ភៃនោះ ត្រូវធ្វើជើងប្រាក់ចំនួនសែសិប គឺជើងពីរៗនៅក្រោមគ្រប់ទាំងស៊ុម សម្រាប់ស៊កពន្លួញចូលទៅ
និក្ខមនំ 38:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាក់ ១០០ ហាបនោះ គេយកទៅសិតធ្វើជើងសសរទីបរិសុទ្ធ និងជើងវាំងនន គឺជើងមួយមានមួយហាបប្រាក់ ឯជើង ១០០ ត្រូវជា ១០០ ហាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រើសាច់ប្រាក់ ៣ ៤២៧គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលព្រះពន្លា និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង ៣៤គីឡូក្រាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រាក់១០០ហាបនោះ គេក៏យកទៅសិតធ្វើជើងសសរទីបរិសុទ្ធ នឹងជើងវាំងនន គឺជើង១មាន១ហាបប្រាក់ ឯជើង១០០ នោះត្រូវជា១០០ហាប អាល់គីតាប គេប្រើសាច់ប្រាក់ ៣៤២៧ គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលជំរំ និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង ៣៤ គីឡូក្រាម។ |
ហើយនៅក្រោមស៊ុមម្ភៃនោះ ត្រូវធ្វើជើងប្រាក់ចំនួនសែសិប គឺជើងពីរៗនៅក្រោមគ្រប់ទាំងស៊ុម សម្រាប់ស៊កពន្លួញចូលទៅ
និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប សម្រាប់ស៊ុមទាំងនោះដែរ គឺជើងពីរៗនៅក្រោមគ្រប់ទាំងស៊ុម។
ដូច្នេះ ត្រូវមានស៊ុមប្រាំបី និងជើងទ្រធ្វើពីប្រាក់សម្រាប់ស៊ុមទាំងនោះចំនួនដប់ប្រាំមួយ គឺជើងពីរៗនៅគ្រប់ទាំងស៊ុម។
ត្រូវពាក់វាំងនននោះលើសសរនាងនួនបួន ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់បួន មានទាំងតម្ពក់មាសផង។
គឺប្រាំកាក់ ដែលត្រូវជាកន្លះសេកែលម្នាក់ គ្រប់ៗគ្នា តាមសេកែលសម្រាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃរបស់អស់អ្នកដែលមានឈ្មោះកត់ក្នុងបញ្ជីត្រូវបង់ ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ ឯចំនួនមនុស្សទាំងនោះមាន ៦០៣ ៥៥០ នាក់។
គេយកប្រាក់ ១ ៥៧៥ សេកែលទៅធ្វើជាតម្ពក់ និងគន្លឹះទាំងប៉ុន្មានសម្រាប់សសរ ហើយរំលែកខ្លះមកស្រោបនៅក្បាច់ក្បាលសសរ រួចថ្ពក់ភ្ជាប់គ្នា។