ព្រះបាទសាឡូម៉ូនបានធ្វើវាំងននអំពីក្រណាត់ទេសឯកយ៉ាងម៉ដ្ត មានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ហើយប៉ាក់ជារូបចេរូប៊ីមដែរ។
និក្ខមនំ 38:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយម្ភៃហត្ថ កម្ពស់ប្រាំហត្ថ ស្មើនឹងរនាំងទីលានទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាំងននរបស់ច្រកចូលទីលាន ប៉ាក់លំអដោយអំបោះពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ លាយនឹងអំបោះធ្មៃ ហើយមានបណ្ដោយម្ភៃហត្ថ និងកម្ពស់ប្រាំហត្ថដូចទទឹងរបស់រនាំងទីលានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយ២០ហត្ថ កំពស់៥ហត្ថ ស្មើនឹងរនាំងទីលានទាំងអស់ អាល់គីតាប វាំងននរបស់ច្រកចូលទីលាន ប៉ាក់លំអដោយអំបោះពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ លាយនឹងអំបោះធ្មៃ ហើយមានបណ្តោយម្ភៃហត្ថ និងកំពស់ប្រាំហត្ថដូចទទឹងរបស់រនាំងទីលានដែរ។ |
ព្រះបាទសាឡូម៉ូនបានធ្វើវាំងននអំពីក្រណាត់ទេសឯកយ៉ាងម៉ដ្ត មានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ហើយប៉ាក់ជារូបចេរូប៊ីមដែរ។
មួយវិញទៀត អ្នកត្រូវធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីម តាមរចនានៃពួកជាងមានស្នាដៃ។
រីឯច្រកចូលត្រសាល ត្រូវធ្វើរនាំងពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយត្រូវប៉ាក់ផង។
ជើងទ្រសសរទាំងអស់ធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះទាំងប៉ុន្មានធ្វើពីប្រាក់ ក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ ហើយអស់ទាំងសសរទីលាន ភ្ជាប់គ្នាដោយសារតម្ពក់ប្រាក់។
សសរទាំងបួន និងជើងទ្រទាំងបួនសម្រាប់រនាំង ធ្វើពីលង្ហិន ឯតម្ពក់ និងគន្លឹះធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ដែរ។