ពេលស្ដេចមានកម្លាំងហើយ នោះមានព្រះហឫទ័យប៉ោងធំឡើង ត្រឡប់ជាខូចអស់ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប។
និក្ខមនំ 37:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកធ្វើអាសនាគ្រឿងក្រអូបពីឈើនាងនួន មានបណ្តោយមួយហត្ថ ទទឹងមួយហត្ថ រាងបួនជ្រុងស្មើ ហើយកម្ពស់ពីរហត្ថ ក៏មានស្នែងចេញពីអាសនានោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកធ្វើអាសនៈសម្រាប់ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកម្ពស់ពីរហត្ថ។ ស្នែងរបស់អាសនៈស្ថិតនៅជាប់នឹងមុមទាំងបួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ធ្វើអាសនាគ្រឿងក្រអូប ពីឈើនាងនួនមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ក៏មានស្នែងចេញពីអាសនានោះ អាល់គីតាប គាត់ធ្វើអាសនៈ សម្រាប់ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកំពស់ពីរហត្ថ។ ស្នែងរបស់អាសនៈ ស្ថិតនៅជាប់នឹងមុមទាំងបួន។ |
ពេលស្ដេចមានកម្លាំងហើយ នោះមានព្រះហឫទ័យប៉ោងធំឡើង ត្រឡប់ជាខូចអស់ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប។
គឺតុ គ្រឿងប្រដាប់របស់តុ ជើងចង្កៀងជាមាសសុទ្ធ គ្រឿងប្រដាប់របស់ចង្កៀង និងអាសនាគ្រឿងក្រអូប
អាសនាសម្រាប់ដុតគ្រឿងក្រអូប ព្រមទាំងឈើស្នែង ប្រេងសម្រាប់លាបតាំង និងគ្រឿងក្រអូប ព្រមទាំងរនាំងបាំងមាត់ទ្វាររោងឧបោសថ
លោកយកមាសសុទ្ធមួយហាប មកធ្វើជើងចង្កៀង និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ជើងចង្កៀងនោះ។
លោកស្រោបដោយមាសសុទ្ធ ទាំងផ្នែកខាងលើ និងជុំវិញទាំងអស់ ព្រមទាំងស្នែងផង ហើយក៏ធ្វើគែមមាសនៅជុំវិញដែរ
ត្រូវដាក់អាសនាមាសសម្រាប់ដុតគ្រឿងក្រអូបនៅមុខហិបនៃសេចក្ដីសញ្ញា រួចត្រូវបាំងរនាំងនៅមាត់ទ្វាររោងឧបោសថ។
ឱមនុស្សកង្វាក់អើយ! តើរបស់ណាធំជាងតង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយនោះបរិសុទ្ធ?
យើងមានអាសនាមួយ ដែលពួកអ្នកបម្រើក្នុងរោងឧបោសថ គ្មានសិទ្ធិនឹងបរិភោគពីអាសនានោះបានឡើយ។
ដោយហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះ ដល់អស់អ្នកដែលចូលជិតព្រះតាមរយៈព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់នៅជានិច្ច ដើម្បីទូលអង្វរឲ្យពួកគេ។
នៅទីនោះមានអាសនាមាសសម្រាប់ដុងគ្រឿងក្រអូប និងហឹបសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះ មានពានមាសដាក់នំម៉ាណា ក៏មានដំបងរបស់លោកអើរ៉ុនដែលមានដុះពន្លក និងបន្ទះថ្មនៃសេចក្ដីសញ្ញា។
អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។