ត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ក្បាច់រចនាឲ្យមានជើងក្រោម តួ នប់ កន្សោមគ្រាប់ និងផ្កាត្រូវភ្ជាប់ជាមួយគ្នា។
និក្ខមនំ 37:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅជើងចង្កៀងនោះ មាននប់បួន រាងដូចគ្រាប់ចំបក់ ហើយមានកន្សោមគ្រាប់ និងស្រទាប់ផ្កា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯតួដែលនៅកណ្ដាលមានក្បាច់បួនគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគល់ជើងចង្កៀងមាននប់៤ រាងដូចជាគ្រាប់ចំបក់ ហើយមានទាំងកន្សោមគ្រាប់នឹងផ្កាផង អាល់គីតាប រីឯតួដែលនៅកណ្តាលមានក្បាច់បួនគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ |
ត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ក្បាច់រចនាឲ្យមានជើងក្រោម តួ នប់ កន្សោមគ្រាប់ និងផ្កាត្រូវភ្ជាប់ជាមួយគ្នា។
នៅលើមែកមួយ ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ និងផ្កាផង ឯមែកទាំងប្រាំមួយដែលបែកចេញពីតួជើងចង្កៀងមក នោះក៏ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កា ដូចគ្នាទាំងអស់។
នៅតួជើងចង្កៀងត្រូវមាននប់បួន រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កាផង។
នៅមែកមួយមាននប់បី រាងដូចគ្រាប់ចំបក់ ហើយនប់នីមួយៗ មានកន្សោមគ្រាប់ និងស្រទាប់ផ្កា ហើយនៅមែកមួយទៀតមាននប់បី រាងដូចគ្រាប់ចំបក់ មានកន្សោមគ្រាប់ និងស្រទាប់ផ្កាដែរ ដូច្នេះ មែកទាំងប្រាំមួយបែកចេញពីជើងចង្កៀងមកដូចគ្នាទាំងអស់។
នៅក្រោមមែកពីរ មានកន្សោមគ្រាប់មួយ នៅក្រោមមែកពីរទៀត មានកន្សោមគ្រាប់មួយ ហើយនៅក្រោមមែកពីរទៀត មានកន្សោមគ្រាប់មួយ មែកទាំងប្រាំមួយដែលចេញពីគល់ជើងចង្កៀងមក មានដូចគ្នាទាំងអស់។
គេភ័យខ្លាចនឹងទីកន្លែងខ្ពស់ៗ ក៏មានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងចេញផ្កា ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ ឯសេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ព្រោះមនុស្សតែងឆ្ពោះទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ។
ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ទូលបង្គំឃើញឈើចំបក់ មួយមែក»។
លុះថ្ងៃបន្ទាប់ កាលលោកម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្ដីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសម្រាប់ពួកវង្សលេវីមានពន្លកដុះឡើង ហើយបែកចេញជាផ្កា រួចមានផ្លែចំបក់ទុំទៀតផង។