ត្រូវមានមែកប្រាំមួយបែកចេញមកពីតួកណ្ដាល គឺជើងចង្កៀងម្ខាងមានមែកបី ហើយជើងចង្កៀងម្ខាងទៀតក៏មានមែកបីដែរ
និក្ខមនំ 37:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមែកប្រាំមួយបែកចេញមក គឺមែកបីបែកចេញទៅម្ខាង ហើយមែកបីទៀតបែកចេញទៅម្ខាង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្ដាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមែក៦ចេញពីគល់មក មែក៣ចេញខាងម្ខាង ហើយមែក៣ទៀតចេញខាងម្ខាង អាល់គីតាប មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្តាល គឺម្ខាងមានមែកបី ហើយម្ខាងទៀត ក៏មានមែកបីដែរ។ |
ត្រូវមានមែកប្រាំមួយបែកចេញមកពីតួកណ្ដាល គឺជើងចង្កៀងម្ខាងមានមែកបី ហើយជើងចង្កៀងម្ខាងទៀតក៏មានមែកបីដែរ
លោកយកមាសសុទ្ធឆ្លាក់ធ្វើជើងចង្កៀង គឺធ្វើគល់ ដើម នប់ កន្សោមគ្រាប់ និងផ្កា ទាំងអស់ជាប់ជាមួយគ្នា។
នៅមែកមួយមាននប់បី រាងដូចគ្រាប់ចំបក់ ហើយនប់នីមួយៗ មានកន្សោមគ្រាប់ និងស្រទាប់ផ្កា ហើយនៅមែកមួយទៀតមាននប់បី រាងដូចគ្រាប់ចំបក់ មានកន្សោមគ្រាប់ និងស្រទាប់ផ្កាដែរ ដូច្នេះ មែកទាំងប្រាំមួយបែកចេញពីជើងចង្កៀងមកដូចគ្នាទាំងអស់។
«ចូរប្រាប់អើរ៉ុនថា ពេលអ្នកដាក់ចង្កៀង ត្រូវឲ្យចង្កៀងទាំងប្រាំពីរភ្លឺនៅមុខជើងចង្កៀង»។