មួយវិញទៀត អ្នកត្រូវធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីម តាមរចនានៃពួកជាងមានស្នាដៃ។
និក្ខមនំ 36:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកធ្វើតម្ពក់មាសហាសិប ហើយភ្ជាប់ផ្ទាំងវាំងននទាំងពីរជាមួយគ្នា ដោយសារតម្ពក់នោះ ដូច្នេះ រោងឧបោសថក៏បានភ្ជាប់គ្នាទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេធ្វើតម្ពក់មាសចំនួនហាសិប សម្រាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ធ្វើទំពក់មាស៥០ ហើយភ្ជាប់ផ្ទាំងសំពត់ទាំង២ជាមួយគ្នា ដោយសារទំពក់នោះ ដូច្នេះ រោងឧបោសថបានភ្ជាប់គ្នាតែ១។ អាល់គីតាប គេធ្វើទំពក់មាសចំនួនហាសិប សម្រាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាជំរំសក្ការៈ។ |
មួយវិញទៀត អ្នកត្រូវធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីម តាមរចនានៃពួកជាងមានស្នាដៃ។
ត្រូវធ្វើតម្ពក់មាសហាសិប ហើយភ្ជាប់វាំងននទាំងពីរផ្ទាំងនឹងតម្ពក់នោះ ដើម្បីឲ្យរោងឧបោសថបានជាប់នៅជារោងតែមួយ។