ត្រូវបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធដែលល្អបំផុត សម្រាប់ដុតឲ្យចង្កៀងភ្លឺជាអចិន្ត្រៃយ៍។
និក្ខមនំ 35:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងគ្រឿងក្រអូប ប្រេងសម្រាប់ចង្កៀង សម្រាប់ប្រេងលាបតាំង និងសម្រាប់គ្រឿងក្រអូប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងគ្រឿងក្រអូប និងប្រេង ដើម្បីផលិតប្រេងសម្រាប់ដុត ប្រេងសម្រាប់ពិធីលាបប្រេង និងប្រេងក្រអូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងគ្រឿងក្រអូប ប្រេងសំរាប់ចង្កៀង សំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងក្រអូបផង អាល់គីតាប ព្រមទាំងគ្រឿងក្រអូប និងប្រេងដើម្បីផលិតប្រេងសម្រាប់ដុត ប្រេងសម្រាប់ពិធីលាបប្រេង និងប្រេងក្រអូប។ |
ត្រូវបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធដែលល្អបំផុត សម្រាប់ដុតឲ្យចង្កៀងភ្លឺជាអចិន្ត្រៃយ៍។
ឯពួកមេដឹកនាំក៏យកត្បូងអូនីក្ស និងត្បូងឯទៀតៗសម្រាប់ដាំអេផូឌ និងប្រដាប់បាំងទ្រូង
ប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូបសម្រាប់លាយប្រេងលាបតាំង និងគ្រឿងក្រអូបសម្រាប់ដុត